ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដឹកនាំកិច្ចប្រជុំស្តីពីវឌ្ឍនភាពការងារ និងទិសដៅការងារឆ្នាំ២០២៤ របស់អគ្គាធិការដ្ឋាន នៃក្រសួងមហាផ្ទៃ ព័ត៌មានជាតិ ដោយ អាណាចក្រខ្មែរ ចេញផ្សាយ ថ្ងៃទី 29 ខែ មករា ឆ្នាំ 2024 97 នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីវឌ្ឍនភាពការងារ និងទិសដៅការងារឆ្នាំ២០២៤ របស់អគ្គាធិការដ្ឋាន នៃក្រសួងមហាផ្ទៃ នៅសាលប្រជុំ វរជ័យ ទីស្តីការក្រសួងមហាផ្ទៃ។ កិច្ចប្រជុំនេះក៏មានការអញ្ជេីញចូលរួមដោយ ឯកឧត្តមសន្តិបណ្ឌិត រដ្ឋលេខាធិការ អនុរដ្ឋលេខធិការ អគ្គនាយក អគ្គ ព្រមទាំងថ្នាក់ដឹកនាំនៃអគ្គាធិការដ្ឋានជាច្រេីនរូបទៀតផងដែរ៕ 97 ចែករំលែក