ព្រះវិហារ ៖ លោក គឹម សំលេង ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះវិហារ បានដឹកនាំកម្លាំងជំនាញ ចុះធ្វើការ ឃាត់ខ្លួនមុខសញ្ញាអ្នកសារពត័មានចំនួន៨នាក់ ពាក់ពន្ឋ័បទកំហែងយក ពីឈ្មោះ ហ៊ឹមឆេងហ៊ាន មេការដេប៉ូឈើ ស្ថិតនៅចំនុចអូរទីទុយ ភូមិក្រាំងដូង ឃុំព្រះឃ្លាំង ស្រុកត្បែងមានជយ័ខេត្តព្រះវិហារ ក្នុងនោះមានអ្នកកាសែតជាស្ត្រីចំនួន២នាក់ផងដែរ កាលពីថ្ងៃទី៤ ខែ មិថុនាឆ្នាំ២០២១ ។
ប្រភពពីសមត្ថកិច្ចនគរបាលស្រុកត្បែងមានជ័យបានឱ្យដឹងថា អ្នកកាសែតដែលត្រូវចាប់ខ្លួនមាន. ទី១ ឈ្មោះ គឹម ហ៊ាន ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរសារពត័មាន មានទីលំនៅភូមិត្រពាំងក្រហម ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនៈគីរី ។ ទី២ ឈ្មោះ វង និមល់ ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរអ្នកសារពត័មាន មានទីលំនៅភូមិព្រែកតាឡុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌ័មានជយ័ រាជធានីភ្នំពេញ។ ទី៣ ឈ្មោះ ជា សាម៉ុន ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរអ្នកសារពត័មាន មានទីលំនៅភូមិ ព្រៃខ្លា ឃុំរាបស្រុកពារាំង ខេត្តព្រៃវែង ។ ទី៤ ឈ្មោះ គឹម ហុង ភេទប្រុស អាយុ40ឆ្នាំ មុខរបរអ្នកសារពត័មាន រស់នៅភូមិរុន ឃុំចំបក់ ស្រុកបាទីខេត្តតាកែវ ។ ទី៥ ឈ្មោះ រឿន ឆុន ភេទប្រុស អាយុ40ឆ្នាំ មុខរបរអ្នកសារពត័មាន ។ ទី៦ ឈ្មោះ សឿង សុភី ភេទស្រី អាយុ ៤២ឆ្នាំ មុខរបរអ្នកសារពត័មាន អ្នកទាំងពីរស់នៅភូមិព្រះពន្លាសង្កាត់ព្រែកប្រា ខណ្ឌ័មានជយ័ រាជធានីភ្នំពេញ ។ ទី៧ ឈ្មោះ សំ សារឿន ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរអ្នកសារពត័មាន ។ ទី៨ ឈ្មោះ ឆាយ លាវ ភេទស្រី អាយុ៥១ឆ្នាំ មុខរបរអ្នកសារពត័មាន ទាំងពីនាក់រស់នៅភូមិស្វាយរលំ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ប្រភពពីនគរបាលបានឱ្យដឹងទៀតថា ជាមួយនោះ សមត្ថកិច្ចដកហូតវត្ថុតាងរួមមាន រថយន្តចំនួន ៤គ្រឿង បណ្ណ័ពត័មានចំនួន៨សន្លឹក ទូរសព្ទ័ដៃចំនួន១៨គ្រឿង នឹងសម្ភារៈឯកសារ ខ្សែក នឹងថវិកាមួយចំនួនធំទៀត ។ សមត្ថកិច្ចបានអោយដឹងថា មូលហេតុឃាត់ខ្លួនក្រុមអ្នកសារពត័មានខាងលើ គឺបន្ទាប់ពីមានបណ្តឹងពីឈ្មោះហ៊ឹម ឆេងហ៊ាន មេការដេប៉ូឈើបានប្តឹងថា ក្រុមអ្នកការសែតទាំង ៨នាក់ ជម្រិតទារលុយខ្លួនក្នុងម្នាក់ចំនួន១០០$ ហើយឈ្មោះ ហ៊ឹម ឆេងហ៊ាន សុខចិត្តផ្តល់សោហ៊ុយតាមមនោសញ្ចេតនាក្នុងម្នាក់៥០$ តែក្រុមអ្នកកាសែតមិនព្រម រហូតឈានដល់ប្តឹងអ្នកកាសែតទៅសមត្ថកិច្ចដើម្បីឃាត់ខ្លួន ។
ប្រភពពីសមត្ថកិច្ចនគរបាលស្រុកបញ្ជាក់ជូនផងដែរថា ក្រុមនេះមានគ្នាចំនួន១២នាក់ រថយន្តចំនួន៦គ្រឿង តែមនុស្សចំនួន៤នាក់រថយន្ត២គ្រឿងបានទៅមុនផុត នៅសល់មនុស្សចំនួន៨នាក់រថយន្ត៤គ្រឿងជាប់ដៃសមត្ថកិច្ច ។ ពាក់ពន្ឋ័និងករណីឃាត់ខ្លួនអ្នកកាសែតនេះដែរ យើងមិនដឹងថា វាសនាពួកគេអាចរួចផុតពីការចោទប្រកាន់ របស់សមត្ថកិច្ចតុលាការឬយ៉ាងណានោះទេ ខណៈនៅរសៀលថ្ងៃទី៥ខែមិថុនាឆ្នាំ២០២១ ការិយាលយ័ជំនាញ បានរៀបចំឯកសារនឹងបញ្ចូនក្រុមអ្នកកាសែតទៅតុលាការហើយ ។ គួររំលឹកថា ការដែលអស់លោកអ្នក សារពត័មានដែលចេញបំពេញវិជ្ជាជីវៈ សូមមេត្តាគិតដល់សុវត្ថិភាពផ្ទាល់ខ្លួនផង ការបំពេញភារកិច្ច ត្រូវឈរលើក្រមសិលធម៌វិជ្ជាជីវះ មិនអាចដើរពាសវាលពាសកាលធ្វើអោយបាត់បង់តម្លៃខ្លួនឯងឡើយ។