សមត្ថកិច្ចស្រុកកៀនស្វាយឃាត់ខ្លួនក្មេងទំនើង៦នាក់(ជិះម៉ូតូបង្ហោះលើផ្លូវក្រវ៉ាត់ក្រុង)មកធ្វើការអប់រំឲ្យឪពុកម្តាយយកទៅផ្ទះវិញ

(ខេត្តកណ្តាល)ថ្ងៃសៅរ៍៣កើតខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៣ខែមករា ឆ្នាំ២០២៤ករណីក្មេងទំនើង ( បង្ហោះម៉ូតូ)

កើតហេតុថ្ងៃទី១៣ខែមករាឆ្នាំ២០២៤ វេលាម៉ោង១៧និង១០នាទីនៅចំណុចភូមិស្រែអំពិលឃុំឈើទាលស្រុកកៀនស្វាយ ខេត្តកណ្តាល ។
មុខសញ្ញាក្មេងទំនើងមានចំនួន០៦នាក់
១/ ឈ្មោះលី គង់ហួរ ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរមានទីលំនៅភូមិស្ទឹងជ្រៅសង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ សិស្ស ។
២/ ឈ្មោះអេង ចិត្រា ភេទប្រុសអាយុ១៧ឆ្នាំ ជនជាតិខ្មែរមានទីលំនៅភូមិជំពូក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ខេត្តរាជធានីភ្នំពេញ មុខរបរសិស្ស ។
៣/ ឈ្មោះអឿន រតនះ ភេទប្រុសអាយុ១៦ឆ្នាំ ជនជាតិខ្មែរមានទីលំនៅភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ មុខរបរសិស្ស ។
៤/ ឈ្មោះគឿន ឧស្សា ភេទប្រុសអាយុ១៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិតាខ្មៅ ឃុំតាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរសិស្ស ។
៥/ ឈ្មោះព្រុំ វិបុល ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិសិត្បូ សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរបុគ្គលិកទូរស័ព្ទ ។
៦/ ឈ្មោះ ម៉ែត ពុទ្ធីវឌ្ឍនះ ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិព្រែកឬស្សី សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខែត្តកណ្ដាល មុខរបរ អ្នកដឹកជញ្ជូនឥវ៉ាន់ ។
វត្ថុតាងចាប់យករួមមានម៉ូតូចំនួន០៣គ្រឿង
១/ ម៉ាកHONDA.DREAM.C125 ពណ៍ស ផ្លាកលេខ ភ្នំពេញ 1KH-7984 ។
២/ ម៉ាកHONDA.DREAM.C125
ពណ៍ខ្មៅ ផ្លាកលេខ ភ្នំពេញ 1ID-1510 ។
៣/ ម៉ាកSUZUKI NEXT ពណ៍ស ផ្លាកលេខ ភ្នំពេញ 1HR-1382 ។លោកវរសេនីយ៍ឯកព្រុំសំណាងអធិការស្រុកកៀនស្វាយបានឲ្យដឹងថា!
នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឈើទាលសហការណ៍ជាមួយកម្លាំងជំនាញស្រុកកម្លាំងប៉ុស្តិ៍រដ្ឋបាលភូមិធំ-ឃុំគគីរនឹងឃុំដីឥដ្ឋ បានធ្វើការល្បាតចំណុចគោលដៅពូនស្ទាកងាយរងគ្រោះក៏ប្រទះឃើញមុខសញ្ញាប្រហែល៤០នាក់ កំពង់ជិះម៉ូតូប្រហែលចំនួន២០គ្រឿងតាមបណ្តោយផ្លូវក្រវ៉ាត់ក្រុងទី៣ ក្នុងភូមិស្រែអំពិល ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល បានធ្វើសកម្មភាពបង្ហោះមូត៉ូ និងជិះរញេរញៃពេញផ្លូវ ពេលនោះកម្លាំងបានធ្វើ ការឃាត់មុខសញ្ញាក្មេងទំនើងបានចំនួន០៦នាក់ខាងលើយកមកធ្វើការសួរនាំនៅ អធិការដ្ឋាននគរបាលស្រុកកៀនស្វាយ នៅចំពោះសមត្ថកិច្ចក្រុមក្មេងទំនើងទាំង០៦នាក់បានសារភាពថាពួកខ្លួនពិតជាបានធ្វើសកម្មភាពបង្ហោះម៉ូតូនៅផ្លូវក្រវ៉ាត់ទី៣ក៏ជួបនឹងកម្លាំងសមត្ថកិច្ចយើងពិតប្រាកដមែន។

អត្ថបទដែលជាប់ទាក់ទង