រតនគិរី៖ ស្នងការដ្ឋាននគរបាលខេត្តរតនគិរី បានចេញ លិខិតថ្លែងអំណរគុណ ចំពោះលោកជំទាវ ស៊ីន សុផលជានីតា ទីប្រឹក្សាក្រសួងមហាផ្ទៃ ដែលបានឧបត្ថម្ភថវិកាចំនួន ៣០០ដុល្លារអាមេរិក ដើម្បីចូលរួមគាំទ្រការកែលម្អ និងជួសជុលបន្ទប់ការិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី។
យោងតាមលិខិតថ្លែងអំណរគុណ ដែលមានហត្ថលេខារបស់ស្នងការដ្ឋាននគរបាលខេត្តរតនគិរី ការឧបត្ថម្ភថវិកានេះ មានគោលបំណងចូលរួមចំណែកក្នុងការកែលម្អ និងជួសជុលហេដ្ឋារចនាសម្ព័ន្ធការិយាល័យ ដើម្បីបង្កើនសោភ័ណភាព និងលក្ខខណ្ឌការងាររបស់មន្ត្រីនគរបាល៕
