ខេត្តក្រចេះ ៖ ស្រុកព្រែកប្រសប់ កម្លាំងមន្ត្រីជំនាញដឹកនាំដោយលោកសេង ភីណាអភិបាលរងស្រុកព្រែកប្រសប់បានដឹកនាំកម្លាំងមន្ត្រីជំនាញចុះបង្ក្រាបនិងរឹបអូសយកបានឡានសាំយ៉ុងកែរច្នៃដឹកឈើមួយគ្រឿងនៅវេលាម៉ោង 3 និង 15 នាទី ទាបភ្លឺ នាថ្ងៃទី យប់4 ខែកុម្ភៈ ឆ្នាំ 2026 នៅចំណុចគីឡូ៣២ ភូមិក្រឡាញ់ត្រេត ឃុំសោប ស្រុកព្រែកប្រសប់។
ជនសង្ស័យត្រូវបានគេស្គាល់ឈ្មោះថា ផលវែងអាយុប្រមាណជាង50 ឆ្នាំបានរត់គេចខ្លួនពីកន្លែងកើតហេតុនៅភូមិក្រឡាញ់ត្រេត ឃុំសោប ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។
តាមការបញ្ជាក់ពីលោកសេងភីណា អភិបាលរងស្រុកព្រែកប្រសប់បានឲ្យដឹងថាឡាននិងឈើជាវត្ថុតាងបានដឹកយកទៅសង្កាត់រដ្ឋបាលព្រៃឈើជ្រោយបន្ទាយដើម្បីចាត់ការតាមនិតិវិធីច្បាប់។
