លោកសេង គន្ធ អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យ អញ្ជើញចូលរួមពិធីបើកការដ្ឋានជួសជុលបេតុងអាមេលូ រំដោះទឹក និងចាក់បេតុប្រវែង៨០៤ម៉ែត្រ ក្នុងសង្កត់ស្ទឹងមានជ័យ១ ជួសជុលប្រព័ន្ធលូថ្មីរំដោះទឹកប្រវែង៧១៧ស្ថិតភូមិ មានជ័យ១ មានជ័យ២និង ភូមីទ្រា១ខណ្ឌមានជ័យត្រូវបានបេីកការដ្ឋានជួសជុល

ភ្នំពេញ៖  ថ្ងៃសុក្រ ៥រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ លោកសេង គន្ធ អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យ លោក លោកស្រី អភិបាលរងខណ្ឌ លោកចៅសង្កាត់ មន្ត្រីរាជការខណ្ឌនិងសង្កាត់ជាច្រើនរូប បានចូលរួម បើកការដ្ឋានជួសជុលបេតុងអាមេលូមូល រំដោះទឹក និងចាក់បេតុង ប្រវែង៨០៤ម៉ែត្រ ក្នុង ភូមិ មានជ័យ១ មានជ័យ២និង ភូមីទ្រា១សង្កត់ស្ទឹងមានជ័យ១ និងដាក់លូមូល រំដោះទឹក ប្រវែង៧១៧ម៉ែត្រក្នុងសង្កត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាធានីភ្នំពេញ ត្រូវបានបេីកការដ្ឋានជួសជុលសាងសង់ ដើម្បីបំពេញសេចក្ដីត្រូវការចាំបាច់របស់ប្រជាពលរដ្ឋក្នុងការធ្វើដណើរទៅមកបានងាយស្រួលក្នុងជីវភាពប្រចាំថ្ងៃ ផ្លូវនេះគឺជាសមិទ្ធផលថ្មីមួយ បន្ថែមទៀតរបស់រដ្ឋបាលខណ្ឌមានជ័យ ក្នុងចំណោមលូ ជាច្រើន ផ្សេងទៀត ដែលជាចំណងដៃផ្តល់ជូនប្រជាពលរដ្ឋនៅក្នុងខណ្ឌមានជ័យទាំងមូល។

មានប្រសាសន៍សំណេះសំណាល ក្នុងពិធីនេះ លោកសេង គន្ធ អភិបាលនៃ គណៈអភិបាលខណ្ឌមានជ័យ បានបញ្ជាក់ថា ការបើកការដ្ឋានសាងសង់នាពេលនេះ គឺបានបង្ហាញជាថ្មី នូវភាពរីកចំរើនរបស់ប្រទេសជាតិ ពី១ថ្ងៃទៅ១ថ្ងៃ និងកាន់តែផ្តល់នូវជំនឿជឿជាក់ទ្វេរឡើងរបស់ប្រជាពលរដ្ឋទូទាំងប្រទេស ទៅលើការដឹកនាំប្រកប ដោយកិត្តិបណ្ឌិត របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនប្រធានព្រឹទ្ធសភា និងសម្ដេចបបរអធិបតីហ៊ុន ម៉ាណែតជាប្រមុខ ។

លោកសេង គន្ធបញ្ជាក់ទៀតថា ក្រោមការដឹកនាំប្រកបដោយគិត្តិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជានិងសម្ដេចបបរិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីព្រះរាជណាចក្រកម្ពុជា បានធ្វើឱ្យប្រទេសជាតិ មានការអភិវឌ្ឍ រីកចំរើនលើគ្រប់វិស័យ តាមរយៈការកសាងនូវសមិទ្ធផលនានា មានដូចជា ព្រះវិហារ សាលារៀន បានកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្ពាន និងសំណង់ផ្សេងៗទៀត ជាច្រើននៅទូទាំងប្រទេស ។ នេះសបញ្ជាក់ឲ្យឃើញថា ប្រទេសជាតិកំពុងតែមានការរីកចំរើនយ៉ងពិតប្រាកដ ពិសេសគឺប្រទេសជាតិកំពុងបានសុខសន្តិភាពយ៉ាងពិតប្រាកដ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេច តេជោ ទាំងទ្វេ។

លោកសេង គនន្ធអភិបាលខណ្ឌមានជ័យ បានឡើកឡើងថា ការសាងសង់ផ្លូវនេះគឺក្នុងគោលបំណងដើម្បី ឆ្លើយតបនូវដំរូវការចាំបាច់របស់ប្រជាពលរដ្ឋ ដោយបច្ចុប្បន្ន ចរាចរមានការកើនឡើងយ៉ាងគំហុស ព្រមទាំងដើម្បីកាត់បន្ថយការលំបាករបស់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរ និងលើកនូវសោភ័ណភាពផ្លូវមានភាពសមរម្យមផងដែរ។

លោកសេង គន្ធអភិបាលបានជំរុញឱ្យក្រុមហ៊ុនដែលទទួលបានសិទ្ធិក្នុងការសាងសង់ ត្រូវយកចិត្តទុកដាក់ធ្វើការសាងសង់ផ្លូវចាក់បេតុង ត្រូវធានាបាននូវគុណភាពប្រើប្រាស់ តាមស្តង់ដា ពិសេសត្រូវដាក់ប្រព័ន្ធលូបង្ហូរទឹកឱ្យបានត្រឹមត្រូវ។ ឯកលោកអភិបាលក៏បានសំណូមពរ និងការអាព្យាស្រ័យចំពោះប្រជាពលរដ្ឋមានលំនៅដ្ឋាននៅតាមដងផ្លូវនេះ នៅពេលការស្ថាបនាផ្លូវ តែងមានការប៉ះពាល់ ម៉្យាងទៀតសូមអាជ្ញាធរ និងប្រជាជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់ថែទាំផ្លូវនេះ អោយមានសោភ័ណភាព ប្រើប្រាស់បានយូអង្វែង៕

 

អត្ថបទដែលជាប់ទាក់ទង