ឯកឧត្តមពេជ្រ កែវមុនី អភិបាលរងខេត្ដកំពង់ឆ្នាំង បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំពិនិត្យករណីសំណើសុំអន្តរាគមន៍ទាមទារកម្មសិទ្ធ វិវាទដីធ្លី

ព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ពេជ្រ កែវមុនី អភិបាលរងខេត្ដកំពង់ឆ្នាំង បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំពិនិត្យករណីសំណើសុំអន្តរាគមន៍ទាមទារកម្មសិទ្ធ វិវាទដីធ្លី របស់ប្រជាពលរដ្ឋ ស្នើសុំវាស់វែងដីចុះបញ្ជី ស្ថិតនៅភូមិសន្ទូច ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួម លោកប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្ត នាយករងរដ្ឋបាលសាលាខេត្ដ តំណាងទីចាត់ការអន្តរវិស័យ អភិបាលរងស្រុករលាប្អៀរ ប្រធានការិយាល័យរៀបចំដែនដី នគររូបនីយកម្ម សំណង់ និងភូមិបាលស្រុក មេឃុំស្រែថ្មី មេភូមិត្រោកកើត មេភូមិសន្ទូច៕

អត្ថបទដែលជាប់ទាក់ទង