ឯកឧត្តម បណ្ឌិត ប៉ាន់ខែម ប៊ុនថន រដ្ឋលេខាធិការ​ទីស្តីការគណៈរដ្ឋមន្ត្រី​ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងប៉ោយប៉ែត បានដឹកនាំក្រុមការងារចុះរៀបចំបំពាក់ភ្លើងប្រាប់ទីតាំងចរាចរណ៍នៅត្រង់ចំណុចរង្វង់មូលផ្លូវជាតិ៥៨ ក្រុងប៉ោយប៉ែត​ ដេីម្បីបញ្ចៀសបញ្ហាគ្រោះថ្នាក់ចរាចរណ៍…

ក្រុងប៉ោយប៉ែត ៖​ នៅល្ងាចថ្ងៃទី ០៥ ខែឧសភា ឆ្នាំ ២០២៥ អាជ្ញាធរក្រុងប៉ោយប៉ែត ក្រោមការដឹកនាំផ្ទាល់ ដោយ ឯកឧត្តម បណ្ឌិត ប៉ាន់ខែម ប៊ុនថន ៛ដ្ឋលេខាធិការ​ ទីស្តីការគណៈរដ្ឋមន្ត្រី​ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងប៉ោយប៉ែត និងមានការចូលរួមដោយ​ ឯកឧត្តម គ្រី សំណាង សមាជិកក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត និង លោក ញឹម ភឿង អភិបាលរងក្រុងប៉ោយប៉ែត ព្រមទាំងលោកចៅសង្កាត់ទាំង៥សង្កាត់ ក្នុងក្រុងប៉ោយប៉ែត ប្រជាការពារ​ រួមទាំងអាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធជាច្រើនរូប បានអញ្ជើញចុះរៀបចំបំពាក់ភ្លើងប្រាប់ទីតាំងចរាចរណ៍​ នៅត្រង់ចំណុចរង្វង់មូលផ្លូវជាតិ៥៨ ក្រុងប៉ោយប៉ែត​ ដេីម្បីងាយចំណាំមេីលឃេីញទីតាំងរង្វង់មូលពីចំងាយ​ ងាយធ្វេីដំណេីរចរាចរណ៍​ និងដេីម្បីបញ្ចៀសបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ក្នុងក្រុងប៉ោយប៉ែត ។

​ដោយបានឃេីញសកម្មភាព​ និងការគិតគូប្រកបដោយភាពឈ្លាសវៃ​ ដេីម្បីសេចក្តីសុខរបស់ប្រជាពលរដ្ឋក្រុងប៉ោយប៉ែត​ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋធ្វេីដំណេីរឆ្លងកាត់ក្រុងប៉ោយប៉ែតបែបនេះ​ មានប្រជាពលរដ្ឋ១គ្រួសារដែលធ្វេីដំណេីរឆ្លងកាត់ចំណុចរង្វង់មូល៥៨​ មានសេចក្តីរំភេីបចិត្ត​ ហេីយបានឈប់រថយន្តចុះមកថ្លែងអំណរគុណក្រុមការងារទាំងអស់គ្នា​ ពិសេសឯកឧត្តមបណ្ឌិត​ ប៉ាន់ខែម​ ប៊ុនថន​ ដែលមានទឹកចិត្តបេះដូងរួមសុខរួមទុក្ខ​ និងនៅជាមួយប្រជាពលរដ្ឋជានិច្ច​ ហេីយឯកឧត្តមបណ្ឌិតតែងតែបានដឹកនាំធ្វេីគ្រប់សកម្មភាព​ ដេីម្បីប្រជាពលរដ្ឋក្រុងប៉ោយប៉ែត​ និងបងប្អូនដទៃទៀត។

សូមចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា​! សូមស្រលាញ់ជីវិតខ្លួនឯង​ និងជីវិតអ្នកដទៃ បើស្រវឹងសូមកុំបើកបរ ! 🙏❤️

អត្ថបទដែលជាប់ទាក់ទង