នារសៀលថ្ងៃអង្គារ ១០កើត ខែ ពិសាខ ឆ្នាំ ម្សាញ់ សប្តស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី ០៦ ខែ ឧសភា ឆ្នាំ ២០២៥ រដ្ឋបាលសង្កាត់អូរឬស្សីទី២ បានរៀបចំវេទិកាសាធារណៈ ប្រចាំខែឧសភា ឆ្នាំ២០២៥ ដែលប្រព្រឹតទៅនៅសាលាបឋម សិក្សាបាក់ទូក ក្រោមអធិបតីភាព លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌ៧មករា តំណាងលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌ៧មករា និង មានការអញ្ជើញចូលរួមពី លោក ចាន់ ពិសិដ្ឋ ចៅសង្កាត់អូរឫស្សីទី២ លោក លោកស្រី ក្រុមការងារចុះជួយមូលដ្ឋានសង្កាត់អូរឫស្សីទី២ សមាជិក សមាជិកា ក្រុមប្រឹក្សាសង្កាត់ តំណាងអធិការនគរបាលខណ្ឌ តំណាងមូលដ្ឋានកងរាជអាវុធហត្ថខណ ការិ-ពាក់ព័ន្ធ តំណាងនគរបាលប៉ុស្តិ៍រដ្ឋបាលអូរឫស្សីទី២ ព្រមទាំងបងប្អូនប្រជាពលរដ្ឋ ដែលមកពី ៩ភូមិ នៃសង្កាត់អូរឬស្សីទី២ ចូលរួមសរុបចំនួន ៧៤ នាក់ ស្រី ៥៤ នាក់ ផងដែរ ។
វេទិកានេះ បានធ្វើការផ្សព្វផ្សាយពីលទ្ធផល នៃការឆ្លើយតប ដោះស្រាយ សំណួរ សំណើរ និងសំណូមពរ របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាននាពេលកន្លងមក និង បានទទួលយកសំណួរ សំណើរ និង សំណូមពរ របស់បងប្អូនប្រជាពលរដ្ឋដែលបានចូលរួមវេទិកាខាងលើនេះ ដោយក្នុងនោះ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌ៧មករា បានធ្វើការឆ្លើយតប ដោះស្រាយ សម្របសម្រួល ដោយដាក់ចេញនូវផែនការជាក់ស្តែងទៅរដ្ឋបាលសង្កាត់អូរឫស្សីទី២ កម្លាំងពាក់ព័ន្ធ មន្ត្រីពាក់ព័ន្ធ ដើម្បីមានវិធានការដោះស្រាយជូនបងប្អូនប្រជាពលរដ្ឋ នៅក្រោយបញ្ចប់វេទិកានេះ ឬតាមនីតិវិធីជាក់ស្តែង ។
តាមរយៈវេទិកានេះ ប្រជាពលរដ្ឋបានលើកឡើងនូវ សំណួរ សំណើ និងសំណូមពរ ដោយផ្ទាល់មាត់ មានចំនួន ០២ នាក់ ស្មើនិង ០២ សំនួរ និង ដោយលាយល័ក្ខអក្សរ មានចំនួន ០០ នាក់ ស្មើនិង ០០ សំនួរ ដើម្បីស្នើសុំឲ្យ រដ្ឋបាលសង្កាត់ រដ្ឋបាលខណ្ឌ ធ្វើការឆ្លើយតប ដោះស្រាយ ពិសេស បញ្ហាប្រឈម មួយចំនួន ដូចជា បញ្ហាជ្រាបទឹក បញ្ហាអនាម័យ បរិស្ថាន សំរាម ហេដ្ឋា រចនាសម្ព័ន្ធ ផ្លូវលូ ភ្លើងបំភ្លឺសាធារណៈ ដែលពាក់ព័ន្ធ ជាមួយនឹងជីវភាពរស់នៅ ជាប្រចាំថ្ងៃរបស់ពួកគាត់ ។
ជាមួយគ្នានេះដែរ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌ
៧មករា ក៍បានឧបត្ថម្ភនូវថវិកាមួយចំនួនលើកទឹកចិត្តដល់ ប៉ុស្ដិ៍នគរបាលរដ្ឋបាលអូរឫស្សី២ ដែលបានខិតខំប្រឹងប្រែងអនុវត្តន៍គោលនយោបាយ ភូមិ សង្កាត់ មានសុវត្ថភាព ជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានបានល្អប្រសើរក្នុងមូលដ្ឋានផងដែរ ៕