សមត្ថកិច្ចឃាត់​ខ្លួនមន្ត្រីកងរាជអាវុធហត្ថ ដែលបាញ់សម្លាប់សត្វកុកដោយប្រើ​កាំភ្លើងខ្យល់

ថ្មីៗនេះ មានសារព័ត៌មាន និងគណនីហ្វេសប៊ុកមួយចំនួន បានបង្ហោះសារផ្សព្វផ្សាយនៅក្នុងបណ្តាញសង្គម ករណីស្តីពីបុរសម្នាក់ ពាក់អាវយឺតពណ៌ត្រេអី ដែលមានអក្សរពីខាងក្រោយ “អ.ហ” និងខោប៉ារ៉ាពណ៌គគីរ ជិះរថយន្តម៉ាកកាមរី ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ 2Q-7290 និងមានស្លាកសញ្ញាសម្គាល់រថយន្តឡូហ្គូ អ.ហ នៅខាងមុខរថយន្ត បានបាញ់សត្វស្លាប (សត្វកុក) នៅទីតាំងបឹងរកាកណ្តាល ក្រុងក្រចេះ ខេត្តក្រចេះ។

រដ្ឋបាលខេត្តក្រចេះ បានបញ្ជាក់ថា ហេតុការណ៍ខាងលើបានកើតឡើងនៅ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ៧:៣០នាទីព្រឹក នៅទីតាំងបឹងរំលាច ស្ថិតនៅភូមិស្រែល្ពៅ សង្កាត់ អូរឬស្សី ក្រុងក្រចេះ ខេត្តក្រចេះ។ ក្រោយទទួលបានព័ត៌មាន អាជ្ញាធរខេត្ត និងកម្លាំងសមត្ថកិច្ចបានចុះស្រាវជ្រាវ ជាលទ្ធផលបុគ្គលបាញ់សម្លាប់សត្វស្លាប (សត្វកុក) ប្រើដោយកាំភ្លើងខ្យល់ គឺជាមន្ត្រីកងរាជអាវុធហត្ថស្រុក ចិត្របុរី។ បច្ចុប្បន្នមន្ត្រីកងរាជអាវុធហត្ថរូបនេះ ត្រូវបានកងរាជអាវុធហត្ថខេត្តធ្វើការឃាត់ខ្លួន ដកហូតវត្ថុតាង និងកំពុងបន្តអនុវត្តតាមនីតិវិធីច្បាប់។

អត្ថបទដែលជាប់ទាក់ទង