រដ្ឋបាលខេត្តកំពង់ចាម សូត្រមន្តចម្រើនព្រះបរិត្តសូមសេចក្តីសុខ មុនថ្ងៃបោះឆ្នោតជ្រើងរើសតំណាងរាស្រ្ត ជូនដល់មន្រ្តីរាជការ និងប្រជាពលរដ្ឋទូទាំងខេត្ត
កំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣នេះ បានអញ្ជើញចូលរួមក្នុងពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត ប្រគេនទេយ្យទានដល់ព្រះសង្ឃ ចំនួន ៧អង្គ ដើម្បី សុំសេចក្តីសុខសេចក្តីចម្រើន ជូនដល់មន្រ្តីរាជការ និងប្រជាពលរដ្ឋ នៅទូទាំងខេត្តកំពង់ចាម នាមុនថ្ងៃបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត អាណត្តិទី៧ ឆ្នាំ២០២៣ ដែលនឹងជិតមកដល់នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុននេះ។ ពិធីនេះក៏មានការអញ្ជើញចូលរួម ពីឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រី ប្រធានមន្ទីរ អង្គភាពនានាជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធ ជាច្រើននាក់ទៀត។
ក្នុងពិធីសូត្រមន្តនោះ ព្រះសង្ឃសូត្រធម៌ ប្រោះព្រំ សព្វសាធុការពរ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរ ជូនចំពោះ ថ្នាក់ដឹកនាំខេត្ត និងមន្ត្រីរាជការក្រោមឱវាទ សូមកើតមានដល់អ្នកឱ្យបានគ្រប់ៗគ្នា និងសូមឲ្យតាមជួយបីបាច់ថែរក្សា ឱ្យបានសេចក្តីសុខសប្បាយគ្រប់ទីកន្លែង និងឧទ្ទិសបុណ្យកុសល ជូនចំពោះវិញ្ញាណក្ខន្ធបុព្វការីជន និងជនស្នេហាជាតិទាំងអស់ ដែលបានពលីជីវិត ក្នុងបុព្វហេតុជាតិមាតុភូមិ ។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ អភិបាលខេត្តកំពង់ចាម ក៏បានធ្វើការបួងសួងសូមឱ្យបារមីដ៏ស័ក្តសិទ្ធិ សូមតាមជួយថែរក្សាការពារដល់ថ្នាក់ដឹកនាំ នៃរាជរដ្ឋាភិបាលកម្ពុជា គ្រប់ជាន់ថ្នាក់ ជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជាមហាវរៈបុរសកុលបុត្រខ្មែរដ៏ឆ្នើម ក្នុងការដឹកនាំប្រទេសឱ្យមានការអភិវឌ្ឍន៍រីកចម្រើន នៅគ្រប់មូលដ្ឋាន ទទួលបានជោគជ័យ ព្រមទាំង បានធ្វើការឧទ្ទិសបួងសួងដល់វត្ថុស័កសិទ្ធក្នុងលោកជួយតាម បីចាច់ ថែរក្សាឲ្យមានសុខភាព មានប្រាជ្ងាស្មារតីវាងវៃ ជូនដល់ក្រុមប្រឹក្សាខេត្ត គណៈអភិបាលរងខេត្ត ថ្នាក់ដឹកនាំ មន្ត្រីរាជការ អ្នកមុខអ្នកការ អង្គភាពជុំវិញខេត្ត និងបងប្អូនប្រជាពលរដ្ឋ នៅទូទាំងខេត្តកំពង់ចាម ផងដែរ ៕