ឯកឧត្តមបណ្ឌិត ផែន សុផលអញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបប្រចាំខែកក្កដាឆ្នាំ២០២៦និងលើកទិសដៅខែបន្ត របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអង្គរជ័យ

នាព្រឹកថ្ងៃសៅរ៍៤កើត ខែទុតិយាសាឍ ឆ្នាំមមីអដ្ឋស័ក ពុទ្ធសករាជ ២៥៧០ត្រូវនិងថ្ងៃទី១៨ខែកក្កដាឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ផែន សុផល សមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអង្គរជ័យ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំអង្គភ្នំតូច អញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបប្រចាំខែកក្កដាឆ្នាំ២០២៦និងលើកទិសដៅខែបន្ត របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអង្គរជ័យ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអង្គរជ័យ នៅសាលាឃុំប្រភ្នំ។

ក្នុងពិធីនោះដែរក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធានសមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអង្គរជ័យ និង១១ឃុំ នៃស្រុកអង្គរជ័យ លោកស្រីប្រធានក្រុមប្រឹក្សាស្រុកអង្គរជ័យ លោកអភិបាលស្រុក អភិបាលរងស្រុក លោកប្រធានការិយាល័យអប់រំស្រុក លោកប្រធានការិយាល័យសុខភាពប្រតិបត្តិស្រុក លោកអធិការនគរបាលស្រុកអង្គរជ័យ លោកមេបញ្ជាការសិករងស្រុក លោកមេបញ្ជាការកងរាជអាវុធហត្ថស្រុក លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំទាំង ១១ លោក លោកស្រីប្រធានមណ្ឌលសុខភាពទាំង ១១ឃុំ លោកនាយក វិទ្យាល័យទាំង០៥ អនុវិទ្យាល័យទាំង ១០ លោកនាយក បឋមសិក្សា ទាំង ៤៣ និងមន្ត្រីកសិកម្មចុះជួយតាមឃុំ សរុបចំនួន ជាង១១២នាក់។

ក្នុងពិធីនេះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ ប្រធានក្រុមការងារបានប្រគល់ថវិកាចំនួន ៥៧,០០០,០០០ រៀល (ហាសិបប្រាំពីរលានរៀន) សម្រាប់គាំទ្រការបំប៉នសិស្សថ្នាក់ទី១២និងក្រាលការ៉ូឡាជាអំណោយរបស់ឯកឧត្តមបណ្ឌិតសភាចារ្យនិងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានទាំង១១ឃុំនៃស្រុកអង្គរជយ័។ ក្នុងនោះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យបានប្រគល់បណ្ណ័សរសើរបុគ្គលនិងអង្គភាពមេត្រីបរិស្ថានល្អ របស់ក្រសួងបរិស្ថានមានចំនន៦បណ្ណ័សម្រាប់ស្រុកអង្គរជយ័។

ជាកិច្ចបញ្ចប់ ឯកឧត្តមបណ្ឌិតសភាចារ្យ ជូនពរឯកឧត្តម លោកជំទាវ លោក លោកស្រី ជាក្រុមការងារនិងលោកគ្រូអ្នកគ្រូទទួលបាននូវសុខភាពល្អបរិបូណ៌ និងទទួលបានជ័យជំនះគ្រប់ភារកិច្ច គ្រប់ក្រុមគ្រួសារ។
កម្មវិធីនេះបញ្ចប់នៅម៉ោង១១,០០នាទីឯកឧត្តមបណ្ឌិតសភាចារ្យចូលរួមពិសារអាហារនំបញ្ជុកសាមគ្គីជាមួយឯកឧត្តម លោកជំទាវ លោក លោកស្រី ជាក្រុមការងារដោយភាពស្និតស្នាលបំផុត៕

អត្ថបទដែលជាប់ទាក់ទង