ក្រុមការងារអនុសាខាសមាគមនារីខណ្ឌមានជ័យបាននាំយកអំណោយសួរទុក្ខវីរះកងទ័ពជួរមុខចំនួនទ២គ្រួសារន ប្រគល់ជូនក្រុមគ្រួសនៅសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ
ខណ្ឌមានជ័យ៖ ដោយមានការណែនាំពីលោក សេង គន្ធអភិបាលខណ្ឌមានជ័យ និងលោក ស្រីជ្រាង សុភី ប្រធានកិត្តិយសបានសហការជាមួយ លោក សាំង ស៊ីណាជាចៅ សង្កាត់ស្ទឹងមានជ័យ និងលោកស្រីនៅ សុនីតាអនុប្រធានអចិន្ត្រៃយ៍តំណាងលោកជំទាវ ទាវ ធីតាប្រធានសមាគមនារីខណ្ឌហើយមានការអញ្ជើញចូលរួមពីមន្ត្រីកូនទាំងមន្ត្រីសង្កាត់មួយចំនួនផងដែរ ដើម្បីនាំយកអំណោយទៅប្រគល់ជូនដល់វីរៈកងទ័ពឈរជើងជួរមុខចំនួន២គ្រួសារមាននាមដូចខាងក្រោម។
-វីរះកងទ័ពជួរមុខឈ្មោះជុំ វិរះ មានឋានន្តរស័ក្កិ ពលឯកអង្គភាពវរសេនាតូចអន្កងពលតូចអន្តរាគមន៍២៦១កងពលតូចអន្តរាគមន៍លេខ ៦ កងពលធំលេខ២ដែលកងទ័ពឈរជើងនៅជួរមុខដោយក្រុមគ្រួសារទទួលបាន។
–វីរះកងទ័ពជួរមុខឈ្មោះវ៉ាន ធីមានតួនាទីឋានន្តរស័ក្កិ ពលឯកអង្គភាពកងពលនាតូចអន្កងពលតូចលេខ៦ភូមិដីក្រហមស្រុកត្រពាំងប្រសាទខេត្តឧត្តមមានជ័យ
គ្រួសារទាំង២ខាងលើរស់នៅ សង្កាត់ស្ទឹងមានជ័យបី ខ័ណ្ឌមានជ័យ រាជធានីភ្នំពេញ។
សម្ភារៈទទួលបានស្មើរៗគ្នាមានដូចជា÷
– អង្ករ
– មី១កេស
– ទឹកសុីអុីវ១យួរ
– ទឹកសុទ្ធ១កេស
– ថវិកា១៧ ម៉ឺនរៀលក្នុងមួយគ្រួសារ
នាឱកាសនោះលោក ស្រីជ្រាង សុភី ក៏បានពាំនាំប្រសាសន៏ដ៏ខ្ពង់ខ្ពស់ផ្តាំផ្ញើរ សាកសួរសុខទុក្ខ ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ដោយក្តីនឹករលឹកដល់បងប្អូនប្រជាពលរដ្ឋ រួមទាំងអាជ្ញាធរមូលដ្ឋាន ហើយនិងក្រុមការងារ ព្រមទាំងបងស្រី បងប្រុស ដែលបានមកទទួលអំណោយនាថ្ងៃនេះផងដែរ។
លោក ស្រីជ្រាង សុភី បានបន្តទៀតថាយើងទាំងអស់គ្នាត្រូវស្មោះស្មគ្រ័ និងស្មោះត្រង់ជាដាច់ខាតជាមួយគណបក្សប្រជាជនកម្ពុជា ក៏ព្រោះតែថ្នាក់ដឹកនាំកើតចេញពីប្រជាជន ជារបស់ប្រជាជន និងដើម្បីប្រជាជន លើសពីនេះ
លោក ស្រីជ្រាង សុភី ក៌បានបន្តទៀតថាយើងទាំងអស់គ្នាជាក្រុមការងារអនុសាខាសមាគមនារីខណ្ឌមានជ័យទូទាំងរាជធានី-ខេត្ត សូមប្តេជ្ញាចិត្តថា សូមបន្តគាំទ្រសម្តេចតេជោ ហ៊ុន សែន និង សម្តេចធិបតី ហ៊ុន ម៉ាណែត ដើម្បីដឹកនាំប្រទេសជាតិបន្តទៀត ជាពិសេសសូមសម្តេចទាំងទ្វេរ សម្រេចបាននូវគោលដៅ និងផែនការយុទ្ធសាស្ត្រជូនជាតិមាតុភូមិកម្ពុជា។
ដោយឡែកលោកស្រីជ្រាង សុភី ក៏បានសម្តែងនូវទឹកចិត្តសប្បាយ រីករាយក្រៃលែង ហើយលោកស្រីក៏សូម(អរគុណសន្តិភាព) និងអរគុណដល់អាជ្ញាធរសង្កាត់គ្រប់រូប ពិសេស
ក្រុមការងារអនុសាខាសមាគមនារីខណ្ឌមានជ័យដែលជានិច្ចកាលបានសហការគ្នាបានល្អ ហើយក៌បានលៈបង់ពេលវេលាសម្រាប់ការចូលរួមការងារមនុស្សធម៌ដើម្បីជួយសង្គមជារៀងរហូតមកផងដែរ។
ជាទីបញ្ចប់លោកស្រីជ្រាង សុភីសូមជូនពរដល់បងប្អូនប្រជាពលរដ្ឋ ព្រមទាំងអាជ្ញាធរមូលដ្ឋានទាំងមូល ជាពិសេសសូមគោរពដ៏ខ្ពង់ខ្ពស់ជូនពរសម្តេចតេជោ ហ៊ុនសែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ហើយនិងសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ព្រមទាំង បុត្រា បុត្រី សូមជួបប្រទះតែសេចក្តីសុខ សេចក្តីចំរើន សុភមង្គល និងជ័យជំនៈគ្រប់ភារកិច្ចជូនជាតិ និងគោរពដ៌ខ្ពង់ខ្ពស់ជូននូវពុទ្ធពរ ទាំង៤ប្រការគឺ÷ អាយុៈ វណ្ណ: សុខ: ពល: កុំបីឃ្លៀ ងឃ្លាតឡើយ៕

