(ត្បូងឃ្មុំ)៖ ប្រជាពលរដ្ឋបានស្នើសុំឱ្យសមត្ថកិច្ចពាក់ព័ន្ធ ចុះអន្តរាគមន៍ និងបង្ក្រាបទីតាំងល្បែងស៊ីសងមួយកន្លែងផងទាន! ដែលអះអាងថាមានការលេងជល់មាន់ អាប៉ោង និងល្បែងស៊ីសងផ្សេងៗ យ៉ាងសម្បើម និងអ៊ូអរ បង្កការរំខានដល់ការរស់នៅប្រចាំថ្ងៃ ព្រមទាំងប៉ះពាល់ដល់សន្តិសុខ និងសណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន។
ទីតងសង្វៀនឋិតនៅភូមិធ្លក ឃុំពពែល ស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ ។
ប្រជាពលរដ្ឋបានលើកឡើងថា ទីតាំងខាងលើធ្លាប់ត្រូវបានសមត្ថកិច្ចចុះបង្ក្រាប និងបិទដំណើរការម្តងហើយ ប៉ុន្តែបន្ទាប់ពីបិទបានប្រហែលមួយសប្តាហ៍ ក៏បើកដំណើរការវិញជាធម្មតា ដែលធ្វើឱ្យពួកគាត់យល់ថា ការបង្ក្រាបនៅមិនទាន់មានប្រសិទ្ធភាព។
ពលរដ្ឋសូមអំពាវនាវដោយក្តីគោរព ដល់លោកស្នងការនគរបាលខេត្តត្បូងឃ្មុំ និងសមត្ថកិច្ចពាក់ព័ន្ធ មេត្តាចាត់វិធានការស្រាវជ្រាវ និងចុះពិនិត្យជាក់ស្តែង ដើម្បីអនុវត្តវិធានការតាមផ្លូវច្បាប់ផងទាន!៕
