ឯកឧត្តមឧត្តមសេនីយ៍ឯក ហោ សំអាត អញ្ជើញដឹកនាំកិច្ចប្រជុំ ពិនិត្យវឌ្ឍនភាពការងារ​ជំរុញការផ្សព្វផ្សាយព័ត៌មានឱ្យបានទាន់ពេលវេលា

នាព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ពិនិត្យវឌ្ឍនភាពការងារ ជំរុញញការផ្សព្វផ្សាយព័ត៌មាន​ឱ្យបានទាន់ពេលវេលា ដែលកិច្ចប្រជុំនេះ​មាន​ការ​ចូលរួមពី លោក អគ្គនាយករង ប្រធាននាយកដ្ឋាន/ស្ថានីយ៍ ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីជំនាញពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។

នាឱកាសនោះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយក បានណែនាំឱ្យនាយកដ្ឋានផ្សព្វផ្សាយអប់រំ និងស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ រៀបចំផែនការផ្សព្វផ្សាយព្រឹត្តិការណ៍សំខាន់ៗឱ្យបានទៀតទាត់ និងស្របតាមបរិបទសង្គមជាក់ស្តែង។ ជាមួយគ្នានោះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក ក៏បានជម្រុញឱ្យនាយកដ្ឋានផ្សព្វផ្សាយអប់រំ និងស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ ត្រូវរៀបចំមន្ត្រីរបស់ខ្លួនចូលរួមវគ្គបណ្តុះបណ្តាលជំនាញព័ត៌មានឱ្យបានច្រើន ដើម្បីមានសមត្ថភាពអាចក្លាយជាគ្រូបង្គោល ដើម្បីមានលទ្ធភាពឈានទៅបណ្តុះបណ្តាលបន្តដល់មន្ត្រីថ្នាក់ក្រោមជាតិផងដែរ។

អត្ថបទដែលជាប់ទាក់ទង