លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញគោរពវិញ្ញាណក្ខន្ធវីរៈកងទ័ពជួរមុខដែលបានពលី និងសំណេះសំណាល សួរសុខទុក្ខ រួមទាំងផ្តល់អំណោយជូនគ្រួសារវីរកងទ័ព ចំនួន២គ្រួសារ

ខេត្តក្រចេះ/ព្រឹកថ្ងៃសៅរ៍ ទី១៧ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ហឿ សុីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ ឯកឧត្តម វ៉ា ថន អភិបាលខេត្ត និងលោកជំទាវ អមដំណើរលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញគោរពវិញ្ញាណក្ខន្ធវីរៈកងទ័ពជួរមុខដែលបានពលី និងសំណេះសំណាល សួរសុខទុក្ខ រួមទាំងផ្តល់អំណោយជូនគ្រួសារវីរកងទ័ព ចំនួន២គ្រួសារ គឺគ្រួសារលោកអនុសេនីយ៍ត្រី ពុំ ស្មៃ នៅឃុំអូរកណ្តៀរសែនជ័យ ស្រុកអូរគ្រៀងសែនជ័យ និងគ្រួសារលោកអនុសេនីយ៍ឯក ប៉ាត ម៉ៅ នៅឃុំឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះ។

លោកជំទាវបណ្ឌិត ថែមទាំងបានពាំនាំប្រសាសន៍ចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុត និងប្រសាសន៍សួរសុខទុក្ខពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមទាំង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនដល់ក្រុមគ្រួសារនៃសពផងដែរ ។ ទន្ទឹមនឹងនេះ លោកជំទាវបណ្ឌិត ក៏បាននាំយកមកជាមួយនូវអំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជូនដល់ក្រុមគ្រួសារនៃសព ដើម្បីជួយសម្រួលដល់ការរស់នៅប្រចាំថ្ងៃ ។

ក្នុងពិធីគោរពវិញ្ញាណក្ខន្ធនេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បាននាំយកនូវថវិកា និងអំណោយជូន ១).គ្រួសារលោកអនុសេនីយ៍ត្រី ពុំ ស្មៃ រួមមាន៖ ១.ថវិកាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ចំនួន១០លានរៀល និងគ្រឿងឧបភោគបរិភោគ ,ជួយសាងសង់ផ្ទះមួយខ្នង ,ឧបត្ថម្ភម៉ូតូ០១គ្រឿង ព្រមទាំងជួយព្យាបាលជម្ងឺម្តាយបង្កើត និងបងស្រី និងឧបត្ថម្ភថវិកា២លានរៀល ដល់បងស្រី និងបងប្រុសរបស់លោក, ២.ថវិកាឯកឧត្តម ហ៊ុន ម៉ានិត និងលោកជំទាវ ឌី សុខីទឃាយុកោ ព្រមទាំងសប្បុរសជន“ខ្មែរស្រលាញ់សន្តិភាព” មួយចំនួន។

២).គ្រួសារលោកអនុសេនីយ៍ឯក ប៉ាត ម៉ៅ ទទួលបានថវិកា និងអំណោយ រួមមាន៖
១.ថវិកាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ចំនួន ១០លានរៀល និងគ្រឿងឧបភោគបរិភោគ, ផ្តល់ជូនផ្ទះ១ល្វែង និងបញ្ជូនកូនៗទៅសិក្សាបន្ត, ២.ថវិកាឯកឧត្តម ហ៊ុន ម៉ានិត និងលោកជំទាវ ឌី សុខីទឃាយុកោ ព្រមទាំងសប្បុរសជន“ខ្មែរស្រលាញ់សន្តិភាព”មួយចំនួន។

អត្ថបទដែលជាប់ទាក់ទង