ក្រោយពលរដ្ឋរាយការណ៍តាម App NoDrug! កម្លាំងនគរបាលឃាត់ខ្លួនជនសង្ស័យ​ចំនួន​ ១នាក់​ ​នៅស្រុកឆ្លូង ​ពាក់ព័ន្ធករណីគ្រឿងញៀន

ខេត្តក្រចេះ៖ នៅថ្ងៃទី១៥ ខែមករា​ ឆ្នាំ២០២៦ ក្រោយពីកម្លាំងសមត្ថកិច្ចរបស់អនុគណៈកម្មការប្រចាំបញ្ជា២៤ម៉ោង បានទទួលព័ត៌មានតាមរយៈកម្មវិធីទូរស័ព្ទដៃ NoDrug ថាមានករណី​ ប្រើប្រាស់​ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុច​ភូមិព្រែកតាហ៊ុប ឃីខ្សាច់អណ្តែត ស្រុកឆ្លូង ខេត្តក្រចេះ បានទំនាក់ទំនងជាមួយកម្លាំងគណៈកម្មការគ្រប់គ្រងកម្មវិធីទូរស័ព្ទ NoDrug និងបញ្ជូនព័ត៌មានភ្លាមៗ ទៅកាន់សមត្ថកិច្ចជំនាញនៅមូលដ្ឋាន។
ឯកឧត្តម ឧត្ដមសេនីយ៍ទោ ឃន តារាសម្បត្តិ អគ្គលេខាធិការរង និងជាប្រធានអនុគណៈកម្មការប្រចាំបញ្ជា២៤ម៉ោង បានបញ្ជាកម្លាំងអនុគណៈកម្មការសហការ និងផ្តល់ព័ត៌មានដល់កម្លាំងជំនាញដោយមានការចង្អុលបង្ហាញ និងដឹកនាំដោយលោកឧត្តមសេនីយ៍ទោ អ៊ូ សុប៊ុណ្ណា ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ និងឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្តក្រចេះ សហការជាមួយកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្តកំពង់ចាម បានចុះដល់ទីតាំងប្រតិបត្តិការបង្ក្រាបករណី​ ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ ក្នុង​បទល្មើស​ជាក់ស្ដែង​ និង​បាន​ឃាត់​ខ្លួន​ជន​សង្ស័យ​ចំនួន​ ១នាក់​។
បច្ចុប្បន្នជនសង្ស័យខាងលេី​ និង​វត្ថុ​តាងត្រូវ​បាន​កសាងសំណុំ​រឿង​ បញ្ជូន​ទៅតុលាការចាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង