ក្រុមគ្រួសារសពជនរងគ្រោះ ដោយរថយន្តកុងទីន័របុកខ្ទៀតស្លាប់ និងឆេះអស់ម៉ូតូ០១គ្រឿង បានមកទទួលយកសពហើយ

កណ្តាល ៖ ទីបំផុត ស្រ្តីឈ្មោះ ត្រុន ស្រីហម អាយុ៣០ឆ្នាំ ជាប្រពន្ធ របស់សពជនរងគ្រោះឈ្មោះ ពៅ បុរ៉ា អាយុ៣០ឆ្នាំ (ជាប្តី) និងសាច់ញ្ញាតិ ដែលមានទីលំនៅជាមួយគ្នាក្នុងភូមិវត្ត ឃុំត្រស់ ស្រុករមាសហែក ខេត្តស្វាយរៀង បានមកទទួលយកសពជនរងគ្រោះហើយ ក្រោយសមត្ថកិច្ច នៃអធិការដ្ធាននគរបាលក្រុងតាខ្មៅ បានព្យាយាមទំនាក់ទំនងទៅកាន់អាជ្ញាធរមូលដ្ធាន តាមរយ: អាស្រ័យដ្ធានរបស់សពជនរងគ្រោះនៅក្នុងអត្តសញ្ញានបណ្ណ កាលពីវេលាម៉ោង ២១និង៣០នាទីថ្ងៃទី៣០ខែធ្នូឆ្នាំ២០២៥ ។

កួរំលឹកថា នៅវេលាម៉ោង ១៨និង៣០នាទីថ្ងៃទី៣០ខែធ្នូឆ្នាំ២០២៥ ជនរងគ្រោះ ឈ្មោះ ពៅ បុរ៉ា បានជិះម៉ូតូ ម៉ាកHonda Dream C125 មកដល់ត្រង់ចំណុចរង្វង់មូលខាងជើងស្ពានអាកាសផ្លូវក្រវាត់ក្រុងទី(៣) ស្ថិតក្នុងភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ក៏ត្រូវរថយន្តកុងទីន័របើកមកពីក្រោយស្របទិសគ្នា ពីជើងទៅត្បូង បុកជនរងគ្រោះខ្ទៀតជាង១០ម៉ែត្រ ស្លាប់ភ្លាមៗនៅនឹងទីតាំងកើតហេតុ រីឯម៉ូតូរបស់ជនរងគ្រោះបានខ្ទៀតជាង៣០ម៉ែត្រនិងបានឆេះខូចអស់ទាំងស្រុង ចំនែករថយន្តបង្ករបានបើកទៅមុខចម្ងាយ១០០ម៉ែត្រ តៃកុងរថយន្តក៏បានរត់គេច ទាំងមិនពន្លត់ម៉ាស៊ីនរត់រថយន្ត ហើយសមត្ថកិច្ចក៏បាន រុំសព ជនរងគ្រោះ លើកដាក់លើរថយន្តសឺរ៉ែនមកតម្កល់ទុកក្នុងសាលមន្ទីរពេទ្យបង្អែកជ័យជំនះ ដើម្បីស្រាវជ្រាវរកសាច់ញ្ញាតិ ។

ស្ត្រីជា ប្រពន្ធរបស់សព និងសាច់ញ្ញាតិបានគោរពថ្លែងអំណរគុណដល់សមត្ថកិច្ចនៃអធិការដ្ធាននគរបាលក្រុងតាខ្មៅ ដែលជួយ អន្តរាគមន៏ បានអោយពួកគាត់មកទទួលសព ប្តី យកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត ។
ចំពោះរថយន្តកុងទីន័រ សមត្ថកិច្ចនៅតែបន្តស្រាវជ្រាវ ដើម្បីអោយតៃកុងរថយន្ត ចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់ ៕

 

អត្ថបទដែលជាប់ទាក់ទង