IPA ខេត្តស្វាយរៀង ប្រគល់អំណោយជូនរដ្ឋបាលខេត្តស្វាយរៀង សម្រាប់ឧបត្ថម្ភដល់សមរភូមិមុខ និងជនភៀសសឹក

នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ នេះ លោក វ៉ា សុជាតិ ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ខេត្តស្វាយរៀង បាននាំយកអំណោយសរបស់ថ្នាក់ដឹកនាំ សមាជិក សមាជិកាសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) ខេត្តស្វាយរៀង និងសប្បុរសជននានា ប្រគល់ជូនឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង សម្រាប់រដ្ឋបាលខេត្ត បន្តឧបត្ថម្ភដល់កងកម្លាំងជួរមុខ និងជនភៀសសឹក ក្នុងសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ មកលើអធិបតេយ្យ និងបូរណភាព នៃព្រះរាជាណាចក្រកម្ពុជា។ ពិធីនេះ ប្រព្រឹត្តទៅនៅសាលាខេត្តស្វាយរៀង។

អំណោយរបស់សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) ខេត្តស្វាយរៀង និងសប្បុរសជន ដែលលោក វ៉ា សុជាតិ និងក្រុមការងារ បានប្រគល់ជូនដល់រដ្ឋបាលខេត្តស្វាយរៀង នាឱកាសនោះ រួមមាន ៖ ថវិកា ចំនួន ២លានរៀល អង្ករ ចំនួន ៥តោន មី ចំនួន ៥៣កេស និងទឹកបរិសុទ្ធ ចំនួន ១៩០យួរ៕

អត្ថបទដែលជាប់ទាក់ទង