ភ្នំពេញ ៖ កញ្ញា ឯម ស្រីឡែន ម្ចាស់ហាងកាត់សក់ PNC និងបុគ្គលិក បានអញ្ជើញប្រគល់អំណោយជូនឯកឧត្តមបណ្ឌិត ទូច វណ្ណៈ និងក្រុមការងារ សម្រាប់ឧបត្ថម្ភដល់ “មូលនិធិមនុស្សធម៌ ជួយសមរភូមិមុខ និងជនភៀសសឹក” នៃសមាគមសម្ព័ន្អសារព័ត៌មានឯករាជ្យ (IPA) នៅព្រឹកថ្ងៃអង្គារ ទី២៣ ខែធ្នូ ឆ្នាំ២០២៥ ។ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ទូច វណ្ណៈ បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណចំពោះកញ្ញា ឯម ស្រីឡែន ដែលបានជួយឧបត្ថម្ភដល់ “មូលនិធិមនុស្សធម៌ ជួយសមរភូមិមុខ និងជនភៀសសឹក” សម្រាប់ក្រុមការងារ បន្តយកទៅឧបត្ថម្ភដល់វីរកងទ័ព និងនគរបាលជាតិ ជាកងកម្លាំងជួរមុខ ដែលបាន និងកំពុងឈរជើងយ៉ាងអង់អាចក្លាហានការពារបូរណភាពទឹកដី និងប្រជាជនកម្ពុជា ពីការឈ្លានពានរបស់កងទ័ពថៃ។សូមបញ្ជាក់ថា អំណោយដ៏ថ្លៃថ្លារបស់កញ្ញា ឯម ស្រីឡែន ដែលបានឧបត្ថម្ភដល់ “មូលនិធិមនុស្សធម៌ ជួយសមរភូមិមុខ និងជនភៀសសឹក” នាឱកាសនោះ រួមមាន ៖
មីជាតិ ចំនួន ១៦កេសទឹ កបរិសុទ្ធ ចំនួន ១០កេស
ទឹកផ្លែឈើ ចំនួន ៥កេសនំ កញ្ចប់ ចំនួន ១កេស។
បើតាមឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ការបង្កើត “មូលនិធិមនុស្សធម៌ ជួយសមរភូមិមុខ និងជនភៀសសឹក” នេះឡើង ដើម្បីកៀរគរអំណោយពីក្រុមការងារ និងសប្បុរសជននានា ជួយដល់កងកម្លាំងជួរមុខ និងជនភៀសសឹក ដែលបានភៀសខ្លួនពីតំបន់មានសង្គ្រាម មកស្នាក់នៅតំបន់មានសុវត្ថិភាព។ ឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ក៏បានគូសបញ្ជាក់ដែរថា “មូលនិធិមនុស្សធម៌ ជួយសមរភូមិមុខ និងជនភៀសសឹក” ទទួលរាល់ការឧបត្ថម្ភជាថវិកា ឬជាពងទាប្រៃ ជាពងទាសាប ឬគ្រឿងឧបភោគ-បរិភោគ ឬសម្ភារៈផ្សេងៗ ដែលមានទីតាំងនៅផ្ទះលេខ ២២ ផ្លូវលេខ ១៩៨៦ (ផ្លូវ IU) ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ (ជិតផ្សារដីហុយ) ជាប់ក្រុមហ៊ុន វិរៈ ប៊ុនថាំ៕
