លោកប្រាំង សុផលប្រធានក្រុមប្រឹក្សាខណ្ឌ និងលោកសេង គន្ធ អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យគោរពវិញ្ញាណក្ខន្ធសពលោក​ព្រិន្ទបាលឯក​ សៅ​ វីរៈ​ដារ៉ា​ ដែលជា​យោធិន​នៃ​កងពលធំ​ អន្តរាគមន៍​លេខ៣​កងទ័ព​ជើងគោក​ ខណ្ឌមានជ័យ

ខណ្ឌមាន៖ នាព្រឹក ថ្ងៃសុក្រ ៧រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៨៩ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥  រដ្ឋបាលខណ្ឌមានជ័យ ដឹកនាំដោយលោកប្រាំង សុផល ប្រធានក្រុមប្រឹក្សាខណ្ឌ និងលោកសេង គន្ធ អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យបានអញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ​សព​លោក​ ព្រិន្ទបាលឯក​ សៅ​ វីរៈ​ដារ៉ា​ ដែលជា​យោធិន​នៃ​កងពលធំ​ អន្តរាគមន៍​លេខ៣​កងទ័ព​ជើងគោក​ ដែលបាន​ពាលី​ជីវិត​ដ៏អង់អាច​ក្លាហាន​នៅលើសមរភូមិ​ប្រយុទ្ធ​ការពារ​បូរណភាព​ទឹក​ដី​ដែន​អធិបតេយ្យភាព​ជាតិ​ និង​ខ្សែបន្ទាត់​ព្រំដែន​ពី​ទង្វើ​ឈ្លានពាន​យ៉ាង​គឃ្លើន​របស់​កង​កម្លាំង​ប្រដាប់​អាវុធ​សៀម ។

 ក្នុងពិធីដ៏ក្រៀមក្រំនេះ លោកប្រាំង សុផលប្រធានក្រុមប្រឹក្សាខណ្ឌ និងលោកសេង គន្ធ អភិបាលនៃគណៈអភិបាលខណ្ឌព្រមទាំងក្រុមការងារ បានអញ្ជើញ អុជធូប ស្មិងស្មាធិ៍ គោរពឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធសព​លោក​ព្រិន្ទបាលឯក​សៅ​ វីរៈ​ដារ៉ា​ ដែលជា​យោធិន​នៃ​កងពលធំ​អន្តរាគមន៍​លេខ៣​កងទ័ព​ជើងគោកសូមឆាប់បានចាប់កំណើតក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ព្រមទាំងបានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ និងអាឡោះអាល័យជាមួយក្រុមគ្រួសារនៃសពផងដែរ។

លោកសេង គន្ធ និងលោកប្រាំង សុផលបានថ្លែងនូវការសោកស្តាយចំពោះ មរណភាពរបស់លោក​ព្រិន្ទបាលឯក​សៅ​ វីរៈ​ដារ៉ា ដែលជាការបាត់បង់នូវបីតា  ជីតា អ៊ុំ ពូ បង ជាទីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅប្រកបដោយព្រហ្មវិហារធម៌ ដែលបានប្រឹងប្រែងអស់កម្លាំងកាយ ចិត្ត បញ្ញា ស្មារតី ប្រកបដោយទឹកចិត្តស្វាមីភក្តី ចំពោះជាតិ និងតួនាទីរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។ បន្ទប់មក លោកប្រាំង សុផលប្រធានក្រុមប្រឹក្សាខណ្ឌ និងលោកសេង គន្ធ អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យក៍បានអញ្ជើញសរសេរសារក្នុងសៀវភៅរំលែកមរណទុក្ខ ដោយបានរៀបរាប់ពីការសោកស្តាយជាពន់ពេក ចំពោះមរណភាពរបស់លោក​ព្រិន្ទបាលឯក​សៅ​ វីរៈ​ដារ៉ា ៕

អត្ថបទដែលជាប់ទាក់ទង