(កណ្តាល)៖ នៅវេលាម៉ោង០០:៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ កម្លាំងប៉ុស្តិ៍សំរោងធំបានចេញល្បាតតាមបណ្តោយផ្លូវជាតិលេខ១ លុះមកដល់ចំណុចមុខជីផ្កាយ៥ ស្ថិតក្នុងភូមិព្រែកត្រែង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ក៏ប្រទះឃើញសាកសពដេកស្លាប់នៅជាប់និងផ្លូវជាតិលេខ១ ហើយមានក្រុមក្មេងស្ទាវចំនួន០៤នាក់នៅនឹងកន្លែងកើតហេតុ ភ្លាមនោះកម្លាំងប៉ុស្តិ៍បានឃាត់ខ្លួនក្រុមក្មេងស្ទាវចំនួន០៤នាក់ យកមកប៉ុស្តិ៍ដើម្បីសាកសួរ។
នៅចំពោះមុខសមត្ថកិច្ច ឈ្មោះ ហ៊ាន សៀងហៀង ភេទប្រុស, ឈ្មោះ ហ៊ាន សៀងហៃ ភេទប្រុស, ឈ្មោះ ឆុន ឆាយ ភេទប្រុស បានសារភាពថា ឈ្មោះ កល់ ដារ៉ុង ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ជាអ្នកកាប់ជនរងគ្រោះបណ្តាលដាច់ក្បាលស្លាប់ ចំណែកជនសង្ស័យឈ្មោះ កល់ ដារ៉ុង ភេទប្រុស បានសារភាពថា ខ្លួនបានកាប់ជនរងគ្រោះ១កាំបិតផ្គាក់បណ្តាលឲ្យស្លាប់ ០១នាក់និងរបួស១នាក់ធ្ងន់ កម្លាំងប៉ុស្តិ៍បានបញ្ជូនទៅសង្គ្រោៈនៅមន្ទីពេទ្យ។
ចំពោះហេតុការណ៍នេះកម្លាំងជំនាញសហការជាមួយកម្លាំងកោសលវិច្ច័យកំពុងបន្តនីតិវិធី។ ជនសង្ស័យនិងអ្នកពាក់ព័ន្ធ ជំនាញកំពុងសួរនាំ។
