លោកជំទាវបណ្ឌិត សុីន សុផលដានីតា អញ្ជើញចូលរួម ក្នុងពិធីសំណេះសំណាលជាមួយទីប្រឹក្សា និងជំនួយការ ក្រសួងមហាផ្ទៃ

នៅព្រឹកថ្ងៃពុធ ១៤រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត សុីន សុផលដានីតា ទីប្រឹក្សាក្រសួងមហាផ្ទៃ អញ្ជើញចូលរួម ក្នុងពិធីសំណេះសំណាលជាមួយទីប្រឹក្សា និងជំនួយការ ក្រសួងមហាផ្ទៃ ក្រោមអធិបតីភាព ឯកឧត្តម សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលពិធីនេះធ្វើឡើងនៅសាលប្រជុំ អគារ(S) នៃទីស្ដីការក្រសួងមហាផ្ទៃ៕

អត្ថបទដែលជាប់ទាក់ទង