ឈ្មួញចាប់ផ្ដើមដាក់បទល្មើសនេសាទនៅព្រែកឆ្លូងខេត្តក្រចេះក្រោមការចាត់ចែងរបស់លោកហុង

ស្របពេលដែលទឹកកំពុងហូរចេញពីបឹងចូលទន្លេមេគង្គវិញ នៅឯព្រែកឆ្លូងគេសង្កេតឃើញមានដាយរាប់រយ តូចធំកំពុងដាក់របាំងភ្ជិតព្រែកទាំងមូលច្រើនដំណាក់កាល។ បើតាមប្រភពប្រាប់ថា ដាយទាំងតូចទាំងធំរាប់រយ បាននឹងកំពុងរៀបចំដំណើរការជាបណ្ដើរៗ ដើម្បីប្រមូលផលនេសាទនៅពេលខាងមុខ។ ប្រភពបន្ថែមថា ក្នុងដាយ១ ដែលមានទ្រង់ទ្រាយធំត្រូវបង់ឲ្យលោកហុងក្នុងតម្លៃជិត 1.000 ដុល្លារ ឬប្រហាក់ប្រហែល 3 លានកន្លះ ទៅ 4 លានរៀល។ រីឯដាយតូចៗល្មមក៏ត្រូវបង់ឲ្យលោកហុងដែលជាអ្នករត់ការ ឬជាមេការក្នុង១ដាយ២លានរៀលដែរ។

ពាក់ព័ន្ធនឹងបញ្ហាការដាក់ដាយភ្ជិតព្រែកឆ្លងនេះ មន្ត្រីជំនាញនាយខណ្ឌរដ្ឋបាលជលផលលោក ម៉ុក ពន្លក អះអាងថា មិនខុសច្បាប់ទេ។ លោកបានមានប្រសាសន៍ថា*មាត្រា ៩៤.-ត្រូវទទួលពិន័យអន្តរការណ៍ពីរដ្ឋបាលជលផលជាប្រាក់ ពីមួយ (១) ដង ទៅពីរ (២) ដង លើតម្លៃទីផ្សារនៃវត្ថុតាងពិតប្រាកដ ឯវត្ថុតាង ទាំងអស់ត្រូវប្រគល់ឱ្យសាមីជនវិញ ចំពោះជនណាដែលបានប្រព្រឹត្តបទ ល្មើសណាមួយដូចខាងក្រោមៈ

១-នេសាទដោយអួនអូសគូ ឬ អូនហ៊ុមរួមផ្សំភ្លើងធ្វើឱ្យត្រី ឬ វារីសត្វកុំ ។

២-នេសាទដោយឧបករណ៍ម៉ាញ់ នាម ជន មងក្រឡុក មងអូស ឈ្នាងអូសលៀស ឬខ្មៅនៅទឹកសាប និងឈ្នាងអូសគ្រែងឈាមនៅ តំបន់ឆ្នេរសមុទ្រដែលអូស ឬ រុញដោយកម្លាំងម៉ាស៊ីនដោយគ្មានការអនុញ្ញាត ។

៣-នេសាទដោយប្រើឧបករណ៍ដោយចាប់ត្រី ឬ ដោយចាប់ បង្កងខុសទីតាំងកំណត់របស់ឡូត៍ដោយចាប់ត្រី ឬ ដោយចាប់បង្កង ។

៤-នេសាទដោយអួនអូស ឬ ល្អាងអូ ឈ្នាងអូសគ្រំក្រឡាហូលនៅ ក្រៅតំបន់អនុញ្ញាតឱ្យធ្វើនេសាទ ។

បើតាមប្រភពបានឲ្យដឹងថា មិនមែនមានតែព្រែកឆ្លូងនេះទេ ដែលត្រូវបានអាជ្ញាធរមានសមត្ថកិច្ចជំនាញរដ្ឋបាលជលផលខេត្តក្រចេះ ចាត់ចែងឲ្យមានការនេសាទដោយដាក់ដាយបែបនេះ។ បណ្ដាព្រែកតូចធំផ្សេងទៀតនៅក្នុងខេត្តក្រចេះ សុទ្ធតែត្រូវបានអនុញ្ញាត ឱ្យដាក់ដាយដើម្បីអ្វីដែលលោកនាយខណ្ឌរដ្ឋបាលជលផលអះអាងថាបានចំណូលជូនរដ្ឋដែរ៕

ទោះយ៉ាងណាក៏ដោយ បណ្ដាញសារព័ត៌មានពេញចិត្តមេឌា រង់ចាំការស្រាយបំភ្លឺ ពីសំណាក់ភាគីដែលពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ។  ការិយាល័យផ្សព្វផ្សាយ

088984655/ 012926014

img 20251024 110451 283 img 20251024 110454 210 videocapture 20251024 110430 videocapture 20251024 110425 videocapture 20251024 110418  videocapture 20251024 110353 videocapture 20251024 110325

អត្ថបទដែលជាប់ទាក់ទង