លោកជំទាវបណ្ឌិត ស៊ីន សុផលដានីតា ឧបត្ថម្ភថវិកាចំនួន ៥០០ដុល្លារ ដើម្បីចូលរួមចំណែកសាងសង់ផ្ទះជូនគ្រួសារលោក អ៊ូច ប្រុស រស់នៅឃុំអង្គភ្នំតូច ស្រុកអង្គរជ័យ
កំពត ៖ ដើម្បីជួយសម្រាលជីវភាពរស់នៅប្រចាំថ្ងៃ លោកជំទាវបណ្ឌិត ស៊ីន សុផលដានីតា ទីប្រឹក្សាក្រសួងមហាផ្ទៃ និងជានាយិកា N&N servive និងក្រុមគ្រួសារ បានឧបត្ថម្ភថវិកាចំនួន ៥០០ដុល្លារ សម្រាប់រួមចំណែកសាងសង់ផ្ទះជូនគ្រួសារលោក អ៊ូច ប្រុស ដែលមានជីវិភាពខ្វះខាត់ នៅភូមិត្រពាំងកំភ្លាញ ឃុំអង្គភ្នំតូច ស្រុកអង្គរជ័យ ខេត្តកំពត។
លោក អ៊ូច ប្រុស បានថ្លែងអំណរគុណចំពោះទឹកចិត្តដល់ជ្រះថ្លា របស់លោកជំទាវបណ្ឌិត ស៊ីន សុផលដានីតា និងក្រុមគ្រួសារ បានឧបត្ថម្ភថវិកាសម្រាប់សាងសង់ផ្ទះរបស់ លោក នាពេលនេះ។ លោក អ៊ូច ប្រុស ក៏សូមជូនពរ លោកជំទាវ ព្រមទាំងក្រុមគ្រួសារជួបប្រទះតែសេចក្តីសុខ សុភមង្គល ជ័យជំនះគ្រប់ភារកិច្ច និងសូមប្រកបដោយពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
នាឱកាសនោះដែរ លោកជំទាវបណ្ឌិត ស៊ីន សុផលដានីតា បានមានប្រសាសន៍អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវចេះថែរក្សាសុខភាពខ្លួនឯងឲ្យល្អថែមទៀត ដោយហូបស្អាត ផឹកស្អាត និងរស់នៅស្អាត និងបន្តយកចិត្តទុកដាក់ បង្ការនូវជំងឺឆ្លងផ្សេងៗ។
សូមរំលឹកថា នាពេលកន្លងទៅមក លោកជំទាវបណ្ឌិត ស៊ីន សុផលដានីតា ទីប្រឹក្សាក្រសួងមហាផ្ទៃ និងជានាយិកា N&N servive និងក្រុមគ្រួសារ តែងតែចុះមកសាកសួរសុខទុក្ខ និងនាំមកនូវថវិកា គ្រឿងឧបភោគ-បរិភោគ សម្ភារសិក្សា និងអាហាររូបត្ថម្ភជាច្រើនផ្តល់ជូនដល់ ចាស់ឥតទីពឹង កុមារកំព្រា នៅតាមមូលដ្ឋាននានា។
ជាងនេះទៅទៀត លោកជំទាវ ព្រមទាំងក្រុមគ្រួសារ បានមូលមតិកសាងក្លោងទ្វារ និងហេដ្ឋានរចនាសម្ព័ន្ធ ក្នុងសាលារៀនមួយចំនួន និងជុសជុលផ្លូវលំ នៅឃុំអង្គភ្នំតូច ស្រុកអង្គរជ័យ ខេត្តកំពត ដែលជាការបង្ហាញឲ្យឃើញនូវទឹកចិត្តដ៏ល្អ របស់ លោកជំទាវ និងក្រុមគ្រួសារ ចំពោះលោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្ស៕

