លោក ជៀម ខូយ និងលោកស្រីហ៊ាង វួចស្រីព្រមទាំងកូនចៅ និងលោកហ៊ុន សុខុនព្រមទាំងភរិយាកាន់បិណ្ឌវេនទី៨ នៅវត្តព្រែកសំរោស្ថិតក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល
(កណ្ដាល)៖ ព្រឹកថ្ងៃចន្ទ ៨រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥
ត្រូវនឹងបិណ្ឌទី៨ លោក ជៀម ខូយជាចៅសង្កាត់តាខ្មៅ និងលោកស្រីហ៊ាង វួចស្រីព្រមទាំងកូនចៅ និងលោកហ៊ុន សុខុនជាចៅសង្កាត់ស្វាយរលំ និងភរិយា ព្រមទាំង ប្រជាពុទ្ធបរិស័ទតែងតែរួមគ្នាធ្វើបុណ្យ ធ្វើទានតាមទីអារាម ដោយមាននាំយកនូវគ្រឿង សក្ការបូជា និងទេយ្យទាន មានគ្រឿងឧបភោគ-បរិភោគ បច្ច័យបានចូលរួមកាន់បិណ្ឌទី៨ នៅវត្តព្រែកសំរោង ស្ថិតក្នុងភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល។
នាឱកាសនោះ លោក ជៀម ខូយនិងលោកស្រីហ៊ាង វួចស្រី ព្រមទាំងលោកហ៊ុន សុខុន ភរិយារួមជាមួយក្រុមប្រឹក្សា និងមេភូមិ អនុភូមិជំនួយការភូមិទាំងពីរ បានរួមគ្នាធ្វើកិច្ចនមស្សការបង្សុកូល ព្រមទាំងបាននាំយកនូវទេយ្យទាន និងបច្ច័យវេរប្រគេនជូនព្រះសង្ឃ ដើម្បីឧទ្ទិសនូវផល្លាអានិសង្សជូនទៅដល់វិញ្ញាណក្ខន្ធបុព្វការីជន មានមាតាបិតា ជីដូនជីតា ញាតិការទាំងប្រាំពីរសន្តានជាដើម។
ជាមួយគ្នានោះ លោក ជៀម ខូយ និងហ៊ុន សិខុន ក៏បានប្រគេនព្រះគ្រូចៅអធិការវត្តបច្ច័យចំនួន ៤៤០.០០០០រៀល សម្រាប់កសាងសមិទ្ធផលនានា នៅវត្តព្រែកសំរោង។
គួររំលឹកថា ពិធីបុណ្យកាន់បិណ្ឌ និងពិធីបុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យប្រពៃណីជាតិដ៏ធំប្រចាំឆ្នាំ មានតាំងពីបុរាណកាលមក។ ពិធីបុណ្យភ្ជុំបិណ្ឌជាពេលវេលាមួយ ដែលបងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទមានឱកាសក្នុងការធ្វើបុណ្យទាន សន្សំកុសល និងជួបជុំសាច់ញាតិបងប្អូននៅតាមទីកន្លែងជិតឆ្ងាយ ជាពិសេសតាមទីវត្តអារាមក្នុងរយៈពេល១៥ថ្ងៃ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់បុព្វការីជន ញាតិសន្តាន ដែលបានចែកឋានរំលាយក្ខន្ធ ហើយបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕
