ខេត្តបាត់ដំបងភ្លៀងធ្លាក់និងខ្យល់កន្ត្រាក់ បណ្ដាលឱ្យមានទឹកជំនន់ ហូរចាក់យ៉ាងគំហុកចូលក្នុង ស្ទឹង ព្រែក ប្រឡាយនានា ដែលជា ប្រភពទឹក បង្កការជន់លិចផ្លូវ លំនៅដ្ឋាននិងហេដ្ឋារចនាសម្ព័ន្ធ ក្នុងឃុំខ្លះនៃស្រុកសំឡូត

នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ នៅក្នុងភូមិសាស្រ្តស្រុកសំឡូត ខេត្តបាត់ដំបង មានភ្លៀងធ្លាក់និងខ្យល់កន្ត្រាក់លាយលំ ក្នុងរយៈប៉ុន្មានថ្ងៃនេះ បានបណ្ដាលឱ្យមានទឹកជំនន់បានហូរចាក់យ៉ាងគំហុកចូលក្នុង ស្ទឹង ព្រែក ប្រ ឡាយនានា ដែល ជា ប្រភពទឹក និងបង្កការជន់លិចផ្លូវ លំនៅដ្ឋាននិងហេដ្ឋារចនាសម្ព័ន្ធដ ទៃទៀតក្នុងឃុំខ្លះនៃស្រុកសំឡូត ។
លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរ បាលខេត្តបាត់ដំបង បានដាក់វិធានការជាបន្ទាន់ដល់កងកម្លាំងនគរបាលក្រុង-ស្រុក និងវរៈព្រំដែនគោក ដែលពាក់ព័ន្ធរួមទាំងកងកម្លាំងអន្តរាគមន៍ នៃស្នងការដ្ឋាននគរ បាលខេត្តបាត់ដំបង ត្រូវសហការរួមជាមួយអាជ្ញា ធរមូលដ្ឋាន ដើម្បីត្រៀមលក្ខណៈ និងសម្ភារៈមធ្យោបា យ គ្រប់គ្រាន់ និងធានាដោះស្រាយបញ្ហានេះ ដូចជាការដឹកជញ្ជូនប្រជាពលរដ្ឋ ទ្រព្យសម្បត្តិ និងសត្វពា ហនៈ ទៅកាន់ទីទួលសុវត្ថិភាពដែលនៅជិតនោះ និងសម្រួលដល់ការធ្វើចរាចរណ៍ ។
សូមអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅក្បែរចំណុចដែលងាយរងផលប៉ះពាល់ដោយបញ្ហាទឹកជំនន់នេះ មានការប្រុងប្រយ័ត្នខ្ពស់នូវលិចលង់បណ្តាលមកពីទឹកភ្លៀង និងសត្វអសិរពិសផ្សេងៗជៀសវាងការកើតមានគ្រោះថ្នាក់ជាយថាហេតុ៕
អត្ថបទដែលជាប់ទាក់ទង