ជនសង្ស័យចំនួន០៥នាក់ បានស្រាក់លុយគ្នាទិញគ្រឿងញៀនយកមកប្រើប្រាស់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន

កណ្តាល ÷ ជនសង្ស័យចំនួន០៥នាក់ បានស្រាក់លុយគ្នាទិញគ្រឿងញៀនយកមកប្រើប្រាស់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានចំនួន០៣នាក់ ខណ:០២នាក់ទៀតបានរត់គេចខ្លួនបានមុនសមត្ថកិច្ចទៅដល់ ដោយហេតុការបានកើតឡើងកាលពីវេលាម៉ោង ០២និង០០នាទីនៅចំណុចភូមិឬស្សីជ្រោយ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល ។

ប្រភពសមត្ថកិច្ចមូលដ្ធាន
បានប្រាប់អោយដឹងថា÷
ជនសង្ស័យទាំង០៥នាក់ ទាំងឃាត់ខ្លួន ទាំងអ្នករត់គេច សុទតែជាបុរស ដោយបានស្គាល់អត្តសញ្ញានទាំងអស់ ជាជនជាតិខ្មែរ គ្មានមុខរបរពឹតប្រាកដ និងមានទីលំនៅ ក្នុងភូមិឃុំកើតហេតុជាមួយគ្នា ។

១- ឈ្មោះ សៅ​ បូរ៉ា អាយុ៣៥ឆ្នាំ(ឃាត់ខ្លួន) ,២-ឈ្មោះ​ ឌុល​ បឿន​ អាយុ៣៦ឆ្នាំ​ (ឃាត់ខ្លួន),៣-ឈ្មោះ​ម៉ាប់​ ផានិត​ អាយុ​ ​៣០ឆ្នាំ​ (ឃាត់ខ្លួន)និងវិជ្ជាមាននូវសារធាតុញៀន (+)។
៤-ឈ្មោះ​ភា​ ផាក់ អាយុ​២៨ឆ្នាំ​(គេចខ្លួន​),៥-ឈ្មោះ​ សេ​ សុីណា​ អាយុ​៣៦ឆ្នាំ​(គេចខ្លួន​)។

វត្ថុតាងចាប់យក ÷ សារធាតុញៀនមេតំហ្វេតាមីន(ice)ចំនួន ០៣កញ្ចប់ទម្ងន់សរុប០,៤០ ក្រាម,
​ទូរស័ព្ទ​ចំនួន០១គ្រឿង​, និងឧបករណ៍​សម្រាប់​ប្រើ​ប្រាស់​គ្រឿង​ញៀន​មួយចំនួន​។

សមត្ថកិច្ចបានប្រាប់អោយដឹងទៀតថា÷ នៅវេលាកើតហេតុ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយប្រទាល សហការណ៍ជាមួយកម្លាំងប្រជាការពារ បានចុះល្បាតក្នុងមូលដ្ឋានឃុំរបស់ខ្លួន លុះដល់ចំណុចកេីតហេតុ ក៏បានឃើញជនសង្ស័យទាំង០៥នាក់កំពុងប្រេីប្រាស់ថ្នាំញៀននៅក្រោមផ្ទះ របស់ឈ្មោះ ម៉ាប់​ ផានិត​ ភ្លាមនោះកម្លាំងក៏ចូលទៅធ្វេីការឃាត់ខ្លួនបានជនសង្ស័យចំនួន០៣នាក់ចំនែកជនសង្ស័យ០២នាក់ទៀតបានរត់គេខ្លួន មុនកម្លាំងសមត្ថកិច្ចទៅដល់ រួចក៏ធ្វេីការត្រួតពិនិត្យរកឃេីងថ្នាំញៀនចំនួន ០៣កញ្ចប់ នឹងបាននាំខ្លួនជនសង្ស័យរួមនិងវត្ថុតាងមកកាន់ប៉ុស្តិ៍នគរបាលដេីម្បីធ្វេីការសាកសួរ។

 

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យសារភាពថា៖ ថ្នាំញៀនដែលសមត្ថកិច្ចរកឃេីញនេះពិតជារបស់ពួកខ្លួនពិតប្រាកដមែន ដែលបានចូលលុយគ្នាទិញថ្នាំញៀនពីឈ្មោះ យុទ្ធ ដេីម្បីយកមកប្រេីប្រាស់​ពិតប្រកដមែន​។
បច្ចុប្បន្នជនសង្ស័យទាំង០៣នាក់ ត្រូវបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងបន្តអនុវត្តចាត់ការតាមនីតិវីធី៕

អត្ថបទដែលជាប់ទាក់ទង