ជិះម៉ូតូបុកគូថរថយន្តសណ្តោងបណ្តាលអោយស្លាប់ខ្លួនឯង ខណ:តៃកុងរថយន្ត បានចុះរត់គេចខ្លួនមុនសមត្ថកិច្ចទៅដល់

កណ្តាល ៖ ករណីគ្រោះថ្នាក់ចរាចរដ៏ រន្ធត់ ដែលជនរងគ្រោះជិះម៉ូតូបានទៅបុកគូថរថយន្តមានសណ្តោងសឺមីរ៉ឺម៉កពីក្រោយ បណ្តាលអោយស្លាប់ភ្លាមៗនៅហ្នឹងកន្លែង ខណ: តៃកុងរថយន្តបានបើកហួសបន្តិចហើយចុះរត់គេច មុនសមត្ថកិច្ចទៅដល់ ដោយហេតុការខាងលើបានកើតឡើងនៅវេលាម៉ោង ២១និង០០នាទីថ្ងៃទី២៤ខែសីហាឆ្នាំ២០២៥ នៅលើផ្លូវជាតិលេខ21

ស្ថិតក្នុងភូមិស្វាយតានី ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។

ប្រភពសមត្ថកិច្ចជំនាញចរាចរជើងគោកនៃអធិការដ្ធាននគរបាលស្រុកស្អាងបានប្រាប់អោយដឹងថា÷
មុនពេលកើតហេតុ​ មានម៉ូតូមួយគ្រឿងម៉ាកHONDA Dream ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1KB-0067 បើកបរដោយឈ្មោះ សៅ សាវឿន ភេទប្រុស អាយុ ៣៣ឆ្នាំ មានទីលំនៅក្នុងភូមិឧត្តម ឃុំព្រែកក្របៅ ស្រុកពាមជរ ខេត្តព្រៃវែង (ពាក់មួកសុវត្ថិភាព) បើកក្នុងទិសដៅត្បូងទៅជើង (កោះធំ-តាខ្មៅ) ពេលបើកមកដល់ចំណុចកើតហេតុ ក៏បានបុកពីក្រោយរថយន្ដសឺមីរ៉ុឺម៉កមួយគ្រឿងដែលបើកយឺតៗ បម្រុងនឹងឈប់សំចត ម៉ាកFUSU ពណ៍បៃតង ពាក់ស្លាកលេខព្រះសីហនុ3A-5491 និង សឺមីរ៉ឺម៉កស្លាកលេខព្រះសីហនុ4A-3342 ករណីនេះបណ្ដាលឲ្យអ្នកបើកបរម៉ូតូស្លាប់ នៅកន្លែងកើតហេតុ ។ ចំណែករថយន្ដ បានបើកចេញពីកន្លែងកើតហេតុបន្តិច ហើយតៃកុងរថយន្តបានចុះរត់គេច មុនសមត្ថកិច្ចទៅដល់ ។ ការខូចខាត ម៉ូតូ០១គ្រឿងធ្ងន់ និងរថយន្ត០១គ្រឿង ស្រាល ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅពិនិត្យ និងវាស់វែងកន្លែងកើតហេតុ ដោយយកមធ្យោបាយទាំងពីរ មករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងទៅតាមនីតិវិធីច្បាប់ ចំនែកសពជនរងគ្រោះ បានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។

សមត្ថកិច្ចបានដាក់សេចក្តីសន្និដ្ឋានបឋម : ករណីនេះគឺបណ្ដាលមកពី អ្នកបើកបរម៉ូតូ បើកបរក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន ទើបបណ្ដាលឱ្យគ្រោះថ្នាក់។ ចំនែកអ្នកបើកបររថយន្ដ បើកគេចចេញពីកន្លែងកើតហេតុ និងរត់ចោលរថយន្ត មិនប្រឈមមុខដោះស្រាយ ។

អត្ថបទដែលជាប់ទាក់ទង