ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត អញ្ជើញចូលរួមពិធីប្រគល់-ទទួលរថយន្តដល់អង្គភាពមួយចំនួនចំណុះក្រសួងមហាផ្ទៃ

នារសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមពិធីប្រគល់-ទទួលរថយន្តដល់អង្គភាពមួយចំនួនចំណុះក្រសួងមហាផ្ទៃ នៅបរិវេណមុខទីស្តីការក្រសួងមហាផ្ទៃ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
ការប្រគល់រថយន្តដល់បណ្តាអង្គភាពចំណុះក្រសួងមហាផ្ទៃ គឺដើម្បីចូលរួមចំណែកសម្រួល និងលើកកម្ពស់ប្រសិទ្ធភាពការងារប្រចាំថ្ងៃបន្ថែមទៀត របស់អង្គភាពពាក់ព័ន្ធទាំងអស់ សំដៅឆ្លើយតបបានទៅតាមតម្រូវការជាក់ស្តែង ទាំងក្នុងក្របខ័ណ្ឌអង្គភាពផ្ទាល់ខ្លួន ក្របខ័ណ្ឌរបស់ក្រសួង ពិសេសការផ្តល់សេវាសាធារណៈផ្សេងៗជូនដល់ប្រជាពលរដ្ឋ៕
 

អត្ថបទដែលជាប់ទាក់ទង