អនុវត្តភារកិច្ចស្នូលរបស់កងរាជអាវុធហត្ថ និងតាមប្រសាសន៏ដឹកនាំ ព្រមទាំងមានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីសំណាក់លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងឯកឧត្តម គួច ចំរើន អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តកណ្តាល ដែលមានការយកចិត្តទុកដាក់ខ្ពស់ ហើយតែងតែដាស់តឿនក្រើនរម្លឹកដល់មេបញ្ជាការគ្រប់កងឯកភាពឲ្យយកចិត្តទុកដាក់ពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សង្គម បង្ការ បង្ក្រាប រាល់បទល្មើសគ្រប់ប្រភេទនៅក្នុងមូលដ្ឋាន ដូចជាបទល្មើសគ្រឿងញៀន លួច ឆក់ ប្លន់ ឃាតកម្ម ក្មេងទំនើងជាដើម និងជួយសង្ក្រោះជនរងគ្រោះ។ ពិសេសអនុវត្តន៏តាមទិសស្លោករបស់លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស «ចំពោះប្រទេសជាតិត្រូវតែការពារ ចំពោះប្រជាត្រូវតែបម្រើ ច្បាប់ត្រូវតែគោរព បទល្មើសត្រូវតែបង្ក្រាប» ។ការស្រាវជ្រាវបង្ក្រាបករណី ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (វាយនឹងចបជីក) បណ្តាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់ បន្ទាប់មកជនសង្ស័យបានរត់គេចខ្លួនទៅលាក់ខ្លួននៅក្នុងព្រៃក្បែរភូមិ។ ប៉ុន្តែនៅថ្ងៃទី២៥ ខែសីហា កម្លាំងកងរាជអាវុធហត្ថខេត្តនិងស្រុកបានស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យបាននៅភូមិត្រពាំងស្វា ជាប់ព្រំប្រទល់ស្រុកបាទី ខេត្តតាកែវ។ ជនសង្ស័យដែលមានសារធាតុញៀនក្នុងខ្លួនផងដែរ បានសារភាពថាខ្លួនបានខឹងនឹងជនរងគ្រោះជាប្រពន្ធដែលបានស្រែកជេរម្តាយរបស់ខ្លួន។ គួររំលឹកផងដែរថា កាលពីយប់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល៩:១០នាទីយប់ មានករណីវាយប្រហារដោយចបជីកមួយបានកើតឡើងនៅភូមិត្រពាំងស្វា ឃុំទ្រា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ ជនរងគ្រោះពីរនាក់ មានឈ្មោះលោក កុយ ពៅ និងភរិយារបស់គាត់ឈ្មោះ ម៉ាន់ សុគន្ធា ត្រូវបានជនសង្ស័យវម្នាក់ឈ្មោះ ប៉ែន សុថារិទ្ធ បានវាយជនរងគ្រោះពីនាក់រងរបួសធ្ងន់បានសញ្ញាតិដឹកបញ្ជូនសង្គ្រោះជនរងគ្រោះតែអៈកុលស់ស្ត្រីបានស្លាប់បាត់បង់ជីវិតតាមផ្លូវ។ យោងតាមការបំភ្លឺរបស់កូនជនរងគ្រោះ គឺនាងបានប្រាប់ថា ជនសង្ស័យធ្លាប់គប់ដុំថ្មលើដំបូលផ្ទះពួកគេជារៀងរាល់ថ្ងៃ ហើយនៅថ្ងៃកើតហេតុមានការឈ្លោះប្រកែកគ្នារវាងម្តាយរបស់នាងជាមួយជនសង្ស័យ។ ក្រោយមកទៀត ជនសង្ស័យបានវាយប្រហារទៅលើឪពុករបស់នាងមុន រួចហើយក៏វាយប្រហារម្តាយរបស់នាងដែលបានចេញមកចាប់ពីក្រោយទើបមានការប្រតាយប្រតប់គ្នាហើយ លោក កុយ ពៅ បានរងរបួសធ្ងន់នៅក្បាល ជើង និងដៃ រីឯអ្នកស្រី ម៉ាន់ សុគន្ធា បានរងរបួសធ្ងន់នៅក្បាល និងដៃ ហើយបានស្លាប់នៅពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។បច្ចុប្បន្នជនសង្ស័យត្រូវបានកងរាជអាវុធហត្ថខេត្តកណ្តាល ដឹកនាំដោយ ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល កសាងជាសំណុំរឿងបញ្ជូនខ្លួនទៅអយ្យការអមសាលាដំបូងខេត្តកណ្តាលតាមនិតិវិធីច្បាប់៕
