អាជ្ញាធរស្រុកកែវសីមា បានរៀបចំវេទិកាសាធារណៈថ្នាក់ជាតិ ដេីម្បីឆ្លុះបញ្ជាំងលេីការគាំទ្រយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ នីតិកាលទី៧ នៃរដ្ឋសភា នៅភូមិអូរណា ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី
មណ្ឌលគិរី៖ នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥បានរៀបចំវេទិកាសាធារណៈថ្នាក់ជាតិ ដេីម្បីឆ្លុះបញ្ជាំងលេីការគាំទ្រយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ នីតិកាលទី៧ នៃរដ្ឋសភា ក្រោមអធិបតីភាព ឯកឧត្តម ទិន ពន្លក រដ្ឋលេខាធិការ ក្រសួងបរិស្ថានជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកែវសីមា ឯកឧត្តម សួន សុខឃីម រដ្ឋលេខាធិការ ក្រសួងផែនការ និងជាអនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកែវសីមា លោក សាន់ ដារឹទ្ធ អភិបាលរងខេត្តមណ្ឌលគិរី ដោយមានការចូលរួមពីសំណាក់ លោក សាន គឹមអ៊ាប អភិបាលស្រុក កែវសីមា អភិបាលរងស្រុកកែវសីមា កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ លោក លោកស្រីប្រធាន-អនុប្រធានមន្ទីរពាក់ព័ន្ធ មន្រ្ដីជំនាញ អាជ្ញាធរភូមិ ឃុំ និងប្រជាពលរដ្ឋចូលរួមជាច្រេីនរូបផងដែរ ក្នុងវេទិកានេះមានគោលបំណងឲ្យប្រជាពលរដ្ឋ លេីកអំពី កង្វល់ សំណេីសំណូមពរ បញ្ហាប្រឈមនានា និងដំណោះស្រាយេជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ក្នុងនោះផងដែរប្រជាពលរដ្ឋបានលេីកឡេីងសំណេី សុំធ្វេីផ្លូវ បេតុអាមេ ស្នេីសុំតបណ្ដាញអគ្គិសនី បញ្ហាប្រព័ន្ធទឹកស្អាត ស្នេីសុំដាក់បង្គោលភ្លេីងសូឡា បញ្ហាតម្លៃកសិផលដំឡូងមី ស្វាយចន្ទី ក្នុងអង្គវេទិកានេះ ប្រជាពលរដ្ឋបានលេីកឡេីងពីកង្វល់ សំណេីរសំណូមពរដូចជា៖ ស្នេីសុំធ្វេីផ្លូវបេតុងអាមេ ស្នេីសុំតបណ្ដាញអគ្គិសនី ប្រព័ន្ធទឹកស្អាត ស្នេីសុំដាក់បង្គោលភ្លេីងសូឡា បញ្ហាតម្លៃកសិផលដំឡូងមី ស្វាយចន្ទីសុំឲ្យមានតម្លៃទីផ្សារសមរម្យ ទាក់ទងនឹងបញ្ហាខាងលើនេះ ត្រូវបានមន្រ្តីជំនាញនីមួយៗ បានធ្វើការកត់ត្រាទុក និងបានស្រាយបំភ្លឺជូន ហើយបញ្ហាមួយចំនួនទៀត ត្រូវបានធ្វើរបាយការណ៍ដាក់ជូនថ្នាក់ដឹកនាំខេត្ត ក៏ដូចជាក្រសួងស្ថាប័ននានា ដើម្បីពិនិត្យ និងដោះស្រាយជូននៅពេលក្រោយ វេទិកានេះប្រព្រឹត្តទៅនៅភូមិអូរណា ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ៕
