ឯកឧត្តម ង៉ូវ បូរីណា​ អញ្ជើញចូលរួម ក្នុងពិធីសំណេះសំណាល និងពិធីដាំបង្គោលសូឡា តាមបណ្តោយផ្លូវ៣៧០ ក្នុងស្រុកអូររាំងឪ​

​អូររាំងឪ ៖ ឯកឧត្តម ង៉ូវ បូរីណា សមាជិកយុវជនគណបក្សថ្នាក់កណ្តាល និង អនុប្រធានទី២ ក្រុមការងារគណបក្សចុះជួយមូលដ្ឋានស្រុកអូររាំងឪ អញ្ជើញចូលរួម ក្នុងពិធីសំណេះសំណាល និងពិធីដាំបង្គោលសូឡា តាមបណ្តោយផ្លូវ៣៧០ ក្នុងស្រុកអូររាំងឪ​ ដែល​ជាអំណោយដ៍ថ្លៃថ្លារបស់​ សម្តេច​មហាបវរ​ធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា​ និងលោកជំទាវ​បណ្ឌិត​ ពេជ​ ចន្ទមុន្នី​ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋានស្រុកអូររាំងឪ ពញាក្រែកនិងត្បូងឃ្មុំ ស្ថិតនៅចំនុចលើផ្លូវមុខវិទ្យាល័យហេង សំរិនចក នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ ។
ក្នុងពិធីសំណះសំណាល និងពិធីដាំបង្គោលសូឡានេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្បុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ។
មុននឹង​បញ្ចាប់​ ឯកឧត្តម​ប្រធាន​ បាន​ដឹកនាំ​ក្រុមការងារ​ ចូលរួម​ដាំ​បង្គោល​សូឡា​ ដើម្បី​បាន​បំពាក់អំពូលភ្លេី​ងសូឡាបំភ្លឺផ្លូវ​ឆាប់ៗនេះ​ ជូន​បងប្អូន​ប្រជាពលរដ្ឋ​ និង​សិស្សានុសិស្ស​ កាន់តែមាន​ភាពងាយស្រួលក្នុងការធ្វេីដំណេីរនាពេលរាត្រី​ ៕
អត្ថបទដែលជាប់ទាក់ទង