ស្លាប់ម្នាក់ របួសធ្ងន់ស្រាល០៣នាក់ ក្នុងហេតុការណ៏រថយន្ត បុករថយន្ត ហើយជ្រុលទៅបុករថយន្ត០១គ្រឿងទៀត ម៉ាក HYUNDAI ទាំង០៣គ្រឿង
កណ្តាល ៖ មានហេតុការណ៏គ្រោះថ្នាក់ចរដ៏រន្ធត់ បណ្តាលអោយស្លាប់មនុស្សម្នាក់ និង០៣នាក់ទៀតរងរបួសធ្ងន់ស្រាល ដែលបង្ករឡើងដោយរថយន្ត បុករថយន្ត និងជ្រុលទៅបុករថយន្ត០១គ្រឿងទៀត ដែលសុទតែជាប្រភេទរថយន្តម៉ាក HYUNDAI ទាំង០៣គ្រឿង កាលពីវេលាម៉ោង១១និង០៥នាទីថ្ងៃទី២៤ខែសីហាឆ្នាំ២០២៥ នៅលើកំណាត់ផ្លូវជាតិលេខ 5 ចន្លោះគីឡូម៉ែត្រលេខ 28-29 ស្ថិតក្នុងភូមិទួលអំពឹល ឃុំពញាឮ ស្រុកពញាឮ ខេត្តកណ្តាល ។
វរសេនីយ៏ឯក ដួង តេង អធិការនគរបាលស្រុកពញាបានប្រាប់អោយដឹងថា÷ នៅវេលាកើតហេតុ មានរថយន្តមួយគ្រឿងម៉ាក HYUNDAI ពណ៌ស ពាក់ស្លាកលេខត្បូងឃ្មុំ 3A-3649 និងមានសណ្តោងសឺមីរ៉ឺម៉កពណ៌ខៀវពាក់ស្លាកលេខត្បូងឃ្មុំ 4A-1691 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ(រត់គេចខ្លួន)។ ដែលបើកបរមានទិសដៅពីជើងទៅត្បូង លុះពេលបើកបរមកដល់ចំណុចកើតហេតុ ក៏បានបត់ឆ្វេងឆ្លងផ្លូវពីលិចទៅកើត ស្របពេលនោះក៏មានរថយន្តមួយគ្រឿងម៉ាក HYUNDAI (ប្រភេទដឹកទំនិញ) ពណ៌ខៀវពាក់ស្លាកលេខ ក-5460ភព3 បើកបរដោយឈ្មោះ ដូ វ៉ាន់ឡុល ភេទប្រុស អាយុ ២៩ឆ្នាំ មានទីលំនៅភូមិព្រែកកុយ ឃុំព្រែកកុយ ស្រុកកងមាស ខេត្តកំពង់ចាម (រងរបួសស្រាល) និងមានអ្នករួមដំណើរជាមួយចំនួន ០២នាក់។
ទី១ – ឈ្មោះ ញ៉ក់ ញេម ភេទប្រុស អាយុ ១៩ឆ្នាំ មានទីលំនៅភូមិអូរស្វាយ ឃុំព្រែកកុយ ស្រុកកងមាស ខេត្តកំពង់ចាម (ស្លាប់នៅកន្លែងកើតហេតុ) ,ទី២-ឈ្មោះ ហ័ន សុង ភេទប្រុសអាយុ ២០ឆ្នាំ មានទីលំនៅភូមិព្រែកកុយ ឃុំព្រែកកុយ ស្រុកកងមាស ខេត្តកំពង់ចាម(រងរបួសធ្ងន់)។ ដែលបើកបរមានទិសដៅពីជើងទៅត្បូង ក៏បានបុកជាមួយរថយន្តដែលបត់ឆ្លងផ្លូវខាងលើ ហើយក៏បានជ្រុលទៅបុករថយន្តមួយគ្រឿងទៀតម៉ាក HYUNDAI (ប្រភេទដឹកទំនិញ) ពណ៌ស ពាក់ស្លាកលេខ កំពង់ចាម 3A-5983 បើកបរដោយឈ្មោះ យ៉ាន់ ភារម្យ ភេទប្រុស អាយុ ៣១ឆ្នាំ មានទីលំនៅភូមិក្បាត ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិសាត់(រងរបួសស្រាល) ដែលបើកបរមានទិសដៅពីត្បូង ទៅជើង។
សព ជនរងគ្រោះ ត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី រឺឯអ្នករងរបួសធ្ងន់ស្រាលទាំង០៣នាក់ ត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ។
ចំនែកវត្ថុតាងរថយន្តទាំង០៣គ្រឿង (ខូចខាតធ្ងន់ ០២គ្រឿង និងស្រាល ០១គ្រឿង) ត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីបន្តនីតិវិធី។
សមត្ថកិច្ចបានដាក់សេចក្តីសន្និដ្ឋានថា÷ ករណីគ្រោះថ្នាក់ចរាចរខាងលើ គឺបណ្តាលមកពី÷
១- អ្នកបើកបររថយន្តម៉ាក HYUNDAI ពណ៌ស ពាក់ស្លាកលេខ ត្បូងឃ្មុំ 3A-3649 បើកបរធ្វេសប្រហែសខ្វះការប្រុងប្រយ័ត្ន មិនពិនិត្យអោយបានគ្រប់ជ្រុងជ្រោយមុននឹងបត់ឆ្លងផ្លូវ ,
២- អ្នកបើកបររថយន្តម៉ាក HYUNDAI (ប្រភេទដឹកទំនិញ) ពណ៌ខៀវ ពាក់ស្លាកលេខ ក-5460ភព3 បើកបរមានល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន មិនពិនិត្យស្ថានភាពផ្លូវនៅខាងមុខអោយបានច្បាស់លាស់ពេលកំពង់បើកបរ៕
