ទំនងផ្គើននឹងបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ទាក់ទិននឹងករណីល្បែងស៊ីសងមាន់ជល់អនឡាញ ដែលកំពុងតែដំណើរការយ៉ាងរលូន
សូមជម្រាបថាទាក់ទិននឹងបទល្មើសល្បែងស៊ីសង ខាងលើមហាជនបានលើកឡើងថា ល្បែងតែងតែវិនាស ទីណាមានបទល្មើសល្បែងស៊ីសង ទីនោះនឹងមានអំពើហិង្សានៅក្នុងគ្រួសារអំពើលួច និងអំពើឆក់ប្លន់អាចបង្កើតមានឡើងដោយសារក្រុមអ្នកមានល្បែងលេងល្បែងស៊ីសងអស់លុយក៏នឹកឃើញឡើងជាអំពើទុច្ចរិតធ្វើឲ្យសង្គមស្អប់ខ្ពើម។ សូមជម្រាបន្ថែមថា ប្រជាពលរដ្ឋមានមន្ទិលសង្ស័យថា អស់លោកអាជ្ញាធរនិងសមត្ថកិច្ចសង្កាត់និងក្រុងច្បារមន ទំនងត្រូវថ្នាំពីសំណាក់ម្ចាស់ទីតាំងឬក្រុមហ៊ុនមាន់ជល់អនឡាញខាងលើនេះអស់ហើយទេឬទើបបាននាំគ្នារក្សាភាពស្ងៀមស្ងាត់ មិនចាត់វិធានការឬបង្ក្រាបបទល្មើសល្បែងស៊ីសងខុសច្បាប់តាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ឬមួយក៏អស់លោកផ្គើននឹងបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាទេដឹង។
ពាក់ព័ន្ធនឹងជុំវិញករណីល្បែងស៊ីសងតាមប្រព័ន្ធអនឡាញខាងលើនេះមហាជនបានសំណូមពរដល់ សមត្ថកិច្ចនគរបាលខេត្ត កងរាជអាវុធហត្ថខេត្ត ជាពិសេសលោកលោកជាម ច័ន្ទសោភ័ណ្ឌ អភិបាលខេត្តកំពង់ស្ពឺ មេត្តាចាត់វិធានការបង្ក្រាបទីតាំងល្បែងមាន់ទល់អនឡាញ នៅក្នុងមូលដ្ឋានខាង លើនោះផង។ បើការរំពឹងទៅលើមន្ត្រីអាជ្ញាធរប៉ុស្តិ៍សង្កាត់ច្បារមន ក្រុងច្បារមន ហាក់មិនមានចំណាត់ការចំពោះករណីនេះទេ៕
