មនុស្ស០៣នាក់ របួសធ្ងន់ ស្រាល ខូចខាតម៉ូតូ០៣គ្រឿង រថយន្ត០១គ្រឿង ក្នុងហេតុការគ្រោះថ្នាក់ចរាចរ ០២ករណី ក្នុងថ្ងៃតែមួយនៅក្រុងតាខ្មៅ

កណ្តាល ÷ លោក វរសេនីយ៏ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានប្រាប់ហង្សមាសអោយដឹងថា÷ ករណីគ្រោះថ្នាក់ចរាចរ ហាក់មិនថមថយសោះក្នុងក្រុងតាខ្មៅ ដូចជាថ្ងៃទី២០ខែសីហាឆ្នាំ២០២៥ គ្រោះថ្នាក់ចរាចរកើតឡើងចំនួន០២ករណីក្នុងថ្ងៃតែមួយ បណ្តាលអោយ រងរបួសធ្ងន់ស្រាលមនុស្សចំនួន០៣នាក់ ខូចខាតរថយន្ត០១គ្រឿង និងខូចខាតម៉ូតូចំនួន០៣គ្រឿង ។

 

ករណីទី០១ ÷ កើតហេតុនៅវេលាម៉ោង ១០និង៥២នាទី ថ្ងៃទី២០ខែសីហាឆ្នាំ២០២៥ ម៉ូតូម៉ាក Honda Wave ពណ៌ក្រហមពាក់ស្លាកលេខ ភ្នំពេញ 1KM-2441 បើកបរដោយឈ្មោះ គឹម សុខា ភេទប្រុសអាយុ១៩ឆ្នាំ មិនពាក់មួកសុវត្ថិភាព មិនមានកញ្ចក់មើលក្រោយ (រងរបួសធ្ងន់) មានទីលំនៅក្នុងភូមិសិត្បូ សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល ទិសដៅពីលិចទៅកើត ពេលមកដល់ចំណុចកើតហេតុបានបត់ឆ្លងផ្លូវ ក៏បានបុកម៉ូតូ០១គ្រឿងទៀត(ផ្លូវត្រង់) ម៉ាក Honda Dream C125 ពណ៌ខ្មៅពាក់ស្លាកលេខ កណ្តាល1AU- 2000 បើកបរដោយឈ្មោះ ធី សុខហាក់ ភេទប្រុសអាយុ២៥ឆ្នាំ មានទីលំនៅ
ភូមិព្រែកតាឡៃ ឃុំព្រែកអំបឹល ស្រុកស្អាង ខេត្តកណ្តាល (មិនពាក់មួកសុវត្ថិភាព និងមិនមានកញ្ចក់មើលក្រោយ ) បើកបរទិសដៅពីជើងទៅត្បូង( រងរបួសស្រាល )ត្រូវបានសាច់ញាតិដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យទាំង០២នាក់ ។ ករណីនេះសមត្ថកិច្ចដាក់សេចក្តីសន្និដ្ធានថា ÷ គឺបណ្តាលមកពីអ្នកជិះម៉ូតូបត់ឆ្លងផ្លូវខ្វះការប្រុងប្រយត្ន័ ចំនែកអ្នកជិះផ្លូវត្រង់ បើកបរក្នុងល្បឿនលឿនពេក ។

 

ករណីទី០២ : កើតហេតុនៅវេលាម៉ោង២១និង០០នាទី ថ្ងៃទី២០ខែសីហាឆ្នាំ២០២៥ នៅចំណុច ផ្លូវជាតិលេខ21 (មុខបុរីគ្រីសស្តាល់) ស្ថិតក្នុងភូមិព្រែកសំរោង ៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ដោយរថយន្តម៉ាក TOYOTA PRIUS ពណ៌បៃតងខ្ចីពាក់ស្លាកលេខ ភ្នំពេញ2BX- 3093 (អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ) ទិសដៅពីជើងទៅត្បូង មកដល់ទីតាំងកើតហេតុរថយន្តបានបត់ ឆ្វេងឆ្លងផ្លូវ ក៏បានបុកម៉ូតូ០១គ្រឿងម៉ាក Honda Dream C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1KR-0891(ផ្លូវត្រង់) បើកបរដោយឈ្មោះ ឆៃ សុផានិត ភេទប្រុសអាយុ២០ឆ្នំា (រងរបួសធ្ងន់)បញ្ជូនទៅមន្ទីរពេទ្យ . និងមានទីលំនៅក្នុងភូមិព្រែកឡុង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

សមត្ថកិច្ចបានដាក់សេចក្តីសន្និដ្ធានថា  ករណីទី០២នេះ គឺបណ្តាលមកពីអ្នកបើកបររថយន្តបត់ឆ្វេងឆ្លងផ្លូវ មិនប្រុងប្រយត្ន័ ចំនែកជនរងគ្រោះជិះម៉ូតូ បើកបរក្នុងល្បឿនលឿនពេក ខ្វះការប្រុងប្រយត្ន័ ។

 

ចំពោះមធ្យាបាយទាំង០៤គ្រឿង ម៉ូតូនិងរថយន្ត ត្រូវបានយកមករក្សាទុកនៅអធិការ
ដ្ធាននគរបាលក្រុងតាខ្មៅ ដើម្បីដោះស្រាយតាមផ្លូវច្បាប់នៅពេលក្រោយ ។

លោកអធិការក៏សូមអំពាវនាវ ដល់គ្រប់អ្នកបើកបរយានយន្តទាំងអស់ ចូលរួមគោរពច្បាប់ចរាចរ សូមកុំវ៉ាជែង មានការយោកយល់ អធ្យាស្រ័យល្អ បើកបរមិនស្ថិតក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង និងប្រកបដោយ ក្រមសីលធម៌ល្អ ៕

អត្ថបទដែលជាប់ទាក់ទង