ក្រោយពីមហាជនបានបង្ហោះតាមបណ្ដាញសង្គម facebook ពីសកម្មភាពអ្នកលក់ដូរនៅលូប្រាំ ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ដោយភាពមិនប្រក្រតី!!!
ភ្នំពេញ ៖នាព្រឹកថ្ងៃទី 19 ខែសីហាឆ្នាំ 2025 នេះ លោក សេង គន្ធ អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យ ដោយមានការសហការពីលោក ហាក់ សុខរិន ប្រធានសាខាការពារអ្នកប្រេីប្រាស់ កិច្ចការប្រគួតប្រជែងនិងបង្ក្រាបការខ្លែងបន្លំ (ក ប ប ) រាជធានីភ្នំពេញ នៃអគ្គនាយដ្ឋាន ក ប ប ក្រសួងពានិជ្ចកម្ម បានចុះពិនិត្យ បងប្អូនលក់ពោះគោ នៅលូប្រាំ ផ្លូវចោមចៅ (ក្រោយពីទទួលបានពីប្រជាពលរដ្ឋថាមានដាក់ទឹកពណ៍ក្រហមក្នុងពោះគោ) ។
ក្រោយពីក្រុមការងារចុះពិនិត្យជាលទ្ធផល៖ ទាំង០៧ទីតាំង ២៧សំណាក ពុំមានសាធាតុគីមីទេ ចំពោះទឹកពណ៍ក្រហមគ្រាន់តែជាទឹកដាក់ពណ៍ទេ ហេីយបានណែនាំឈប់ឲ្យប្រេីលាក់ទឹកក្រហម កុំឲ្យបងប្អូនប្រជាពលរដ្ឋមានការយល់ច្រឡំទៀត។
បើតាមក្រុមអ្នកជំនាញ បានពិនិត្យទាំង០៧ទីតាំង ពុំមានសាធាតុគីមីទេ ចំពោះទឹកពណ៍ក្រហមគ្រាន់តែជាទឹកដាក់ពណ៍តែប៉ុណ្ណោះ ហើយបានណែនាំឈប់ឲ្យប្រើល័ក្តទឹកក្រហមនេះតទៅទៀត៕
