អ្នកនាំពាក្យសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកណ្តាល បង្ហាញចំណាត់ការលើសំណុំរឿងពាក់ព័ន្ធករណីញុះញង់ឲ្យមានការរើសអើង និងធ្វើឲ្យខូចទឹកចិត្តកងទ័ព បង្កឡើងដោយ Love Riya

សាលាដំបូង​ និងអយ្យការអមសាលាដំបូងខេត្តកណ្តាល​ ចេញសេចក្តីប្រកាសព័ត៌មាន ស្តី​ពី​ចំណាត់ការ​លើ​សំណុំរឿងព័ន្ធ​ករណី​ញុះញង់​ឱ្យ​មានការ​រើសអើង និង​ធ្វើ​ឲ្យ​ខូច​​ទឹកចិត្ត​កងទ័ព។

តាមដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរ ចុះថ្ងៃទី១៥ ខែសីហា ឆ្នាំ ២០២៥ បានសម្រេចចោទប្រកាន់ឈ្មោះ ឆេង ស្រីរ័ត្ន ហៅ Love Riya ភេទស្រី អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ ពីបទ ញុះញង់ឱ្យមានការរើសអើង និងធ្វើឱ្យខូចទឹកចិត្តកងទ័ព ប្រព្រឹត្តនៅចំណុចបុរីML ស្ថិតនៅ ភូមិកំពង់សំណាញ់១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃទី៦ និងថ្ងៃទី១៣ ខែសីហា ឆ្នាំ ២០២៥ បទល្មើសព្រហ្មទណ្ឌដែលចែងឱ្យផ្តន្ទាទោសតាមមាត្រា ៤៧២ និងមាត្រា ៤៩៦ នៃក្រមព្រហ្មទណ្ឌ។

នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ សាលាដំបូងខេត្តកណ្តាល បានទទួលចាត់ការលើសំណុំរឿងព្រហ្ម តាមដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរខាងលើ។ បន្ទាប់ពីបានពិនិត្យទៅលើឯកសារ និងភស្តុតាងនានាក្នុងសំណុំរឿង ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកណ្តាល បានសម្រេចឃុំខ្លួនបណ្តោះអាសន្នលើជនត្រូវចោទឈ្មោះ ឆេង ស្រីរ័ត្ន ហៅ Love Riya ភេទស្រី អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ នៅពន្ធនាគារខេត្តកណ្តាល ដើម្បីបន្តកិច្ចស៊ើបសួរតាមនីតិវិធីច្បាប់។

អត្ថបទដែលជាប់ទាក់ទង