លោក សេង គន្ធ ប្រធានគណបក្សខណ្ឌមានជ័យ បានដឹកនាំ មន្រ្តីខណ្ឌ សង្កាត់ ភូមិ អញ្ជើញចូលរួម គោរពវិញ្ញាណខ័ន្ធ លោកវ៉ា ផា ប្រធានសាខាបក្សភូមិដំណាក់ធំ៤
នាថ្ងៃច័ន្ច ២រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥។
សេង គន្ធ ប្រធានគណបក្សខណ្ឌមានជ័យ បានដឹកនាំ មន្រ្តីខណ្ឌ សង្កាត់ ភូមិ អញ្ជើញចូលរួម គោរពវិញ្ញាណខ័ន្ធ លោកវ៉ា ផា ប្រធានសាខាបក្សភូមិដំណាក់ធំ៤ដែលបាន ទទួលមរណៈភាពក្នុងជន្មាយុ ៦១ ឆ្នាំ ដោយរោគាពាធស្ថិតនៅភូមិដំណាក់ធំ ៤ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យរាជធានីភ្នំពេញ។
មរណៈភាពរបស់លោកលោកវ៉ា ផាជាការបាត់បង់នូវជាការបាត់បង់នូវ ឪពុក និងសាច់ញាតិ ជាទីស្រលាញ់បំផុតដែលមាព្រហ្មវិហារធម៌សព្វគ្រប់បែបយ៉ាង និងបានលះបង់បូជាកម្លាំងកាយកម្លាំងចិត្ត ក្នុងការចិញ្ចឹមបីបាច់ថែរក្សា អប់រំណែនាំ និងផ្តល់នូវដំបូន្មានល្អៗដល់កូនៗ ឱ្យមានការរួមរស់ក្នុងសង្គមប្រកប ដោយគន្លងធម៌ គុណធម៌ និងសច្ចៈធម៌ឱ្យខិតខំធ្វើតែអំពើល្អ និងកសាងនូវកុសលផលបុណ្យនានា ដើម្បីការរីកចម្រើន និងសុខដុមរមនាក្នុងសង្គម។
ក្នុងឱកាសប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះយើងខ្ញុំទាំងអស់គ្នា សូមចូលរួមចែករំលែកនូវ មរណទុក្ខជាមួយក្រុមគ្រួសារនៃសព ដោយក្តីសង្វេគជាទីបំផុត។
ជាមួយសមានទុក្ខដ៏សែនវិយោគសោកសៅក្រៃកន្លងនេះ យើងខ្ញុំទាំងអស់គ្នា សូមឧទ្ទិសបួងសួងដល់ ដួងវិញ្ញាណក្ខន្ធរបស់ លោក វ៉ា ផាសូមឆាប់បានចាប់បដិសន្ធិ និងសោយសុខក្នុងសុគតិភពកុំបី ឃ្លៀងឃ្លាតឡើយ៕
