រដ្ឋបាលស្រុកកៀនស្វាយបើកកិច្ចប្រជុំសាមញ្ញលើកទី១៤អាណត្តិទី៤ ក្រោមអធិបតីភាពលោកអ៊ូ ឈាងប្រធានក្រុមប្រឹក្សាស្រុក!
ស្រុកកៀនស្វាយ៖នាព្រឹកថ្ងៃទី២៥ខែកក្កដា ឆ្នាំ២០២៥នៅសាលប្រជុំសាលាស្រុករដ្ឋបាលស្រុកបានរៀបចំកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាស្រុកកៀនស្វលើកទី១៤អាណិត្តទី៤។.
១/មតិថ្លែងបើកកិច្ចប្រជុំ(ដោយលោកប្រធានក្រុមប្រឹក្សាស្រុក)។
២/ពិនិត្យពិភាក្សានិងអនម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី១៣អាណត្តី០៤របស់ក្រុមប្រឹក្សាស្រុកកៀនស្វាយ។
៣/ពិនិត្យពិភាក្សានិងអនុម័តលើសេចក្តីព្រាងរបាយការប្រចាំខែកក្កដាឆ្នាំ២០២៥ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលស្រុក។
៤/ពិនិត្យពិភាក្សានិងអនុម័តលើសេចក្តីព្រាងព្រាងបញ្ចីសំណើរសំណូមពរបញ្ហានានាលើកឡើងដោយអ្នកចូលរួមក្នុងវេទិការផ្សព្វផ្សាយនិងពិគ្រោះយោបល់សារធាណៈរបស់ក្រុមប្រឹក្សាស្រុកកៀនស្វាយឆ្នាំទី០២អាណត្តិទី០៤ថ្ងៃទី០៤ខែកក្កដាឆ្នាំ២០២៥។
-ពិនិត្យពិភាក្សានិងអនុម័តលើសេចក្តីព្រាងសេចក្តីសម្រេចស្តីពីការកែសម្រួលគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រីនិងកុមារ(គ.ក.ស.ក)របស់ក្រុមប្រឹក្សាស្រុកកៀនស្វាយ។
-ពិនិត្យពិភាក្សានិងអនុម័តលើសេចក្តីព្រាងសេចក្តីសម្រេចសម្រេចស្តីពីការកែសម្រួលសមាសភាពគណៈកម្មាធិការលទ្ធកម្ម(គ.ល)របស់រដ្ឋបាលស្រុកកៀនស្វាយ។
-ពិនិត្យនិងអនុម័តលើសេចក្តីព្រាងសេចក្តីសម្រេចពីការកែសម្រួលសមាសភាពគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសរបស់ក្រុមប្រឹក្សាស្រុកកៀនស្វាយ។
៥/កំណត់កាលបរិច្ឆេទសម្រាប់កិច្ចប្រជុំសាមញ្ញលើកទី១៥អាណត្តិទី០៤របស់ក្រុមប្រឹក្សាស្រុកកៀនស្វាយ។
ក្រោមអធិបតីភាព លោកអ៊ូ ឈាងប្រធានក្រុមប្រឹក្សាស្រុកកៀនស្វាយនិងដោយមានការចូលរួមពីលោកឡូវ សុខសាន អភិបាលនៃគណៈអភិបាលស្រុកកៀនស្វាយព្រមទាំងមានការអញ្ជើញចូលរួមផងដែរពីសំណាក់ ឯកឧត្ដមលោកជំទាវសមាជិកក្រុមប្រឹក្សាខេត្តកណ្ដាលលោក លោកស្រីសមាជិកក្រុមប្រឹក្សាស្រុក អភិបាលរងស្រុកនាយក នាយករងរដ្ឋបាលស្រុកប្រធានការិយាល័យប្រជាពលរដ្ឋស្រុក មេបញ្ជាការកងកម្លាំងទាំងបី ប្រធានការិយាល័យ-អង្គភាពចំណុះនិងជុំវិញស្រុកមេឃុំ ស្មៀនឃុំនាយកនាយិកាគ្រប់ភូមិសិក្សាមន្ត្រីកសិកម្មឃុំនិងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។
ដោយសារមានរបៀបវារៈជាច្រើននៅក្នុងកិច្ចប្រជុំនាពេលនេះលោកប្រធានក្រុមប្រឹក្សាស្រុកបានជំរុញឲ្យអង្គប្រជុំទាំងមូលត្រូវបង្កើនការយកចិត្តទុកដាក់ក្នុងការពិនិត្យ ពិភាក្សាអនុម័តនិងចូលរួមដោះស្រាយឱ្យបានល្អិតល្អន់ ទៅតាមរបៀបវារៈនីមួយៗដែលបានដាក់ចេញដោយស្មារតីទទួលខុសត្រូវខ្ពស់ដើម្បីឆ្លើយតបទៅតាមតម្រូវការរបស់ប្រជាពលរដ្ឋសភាពការណ៍របស់រដ្ឋបាលស្រុកនិងស្របតាមគោលការណ៍ដែលរាជរដ្ឋាភិបាលបានដាក់ចុះ។ជាពិសេសសមាជិកក្នុងអង្គប្រជុំទាំងអស់ត្រូវរួមគ្នាពិនិត្យ និងបំពេញបន្ថែមលើចំណុចដែរខ្វះខាតលើរបាយការណ៍សំខាន់ៗដែលបានដាក់ឆ្លងក្នុងកិច្ចប្រជុំ។ជាងនេះទៅទៀតតាមបណ្ដារការិយាល័យ អង្គភាពចំណុះរដ្ឋបាលស្រុក និងជុំវិញស្រុក ព្រមទាំងអាជ្ញាធរឃុំ នាយក នាយិការគ្រប់ភូមិសិក្សា ត្រូវបន្តយកចិត្តទុកដាក់ក្នុងការអនុវត្តភារកិច្ចទៅតាមប្រតិទិនការងារ របស់ខ្លួន ស្របទៅតាមផែនការដែលរដ្ឋបាលស្រុក បានដាក់ចុះឲ្យទទួលបានជោគជ័យ មានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់៕
