ឃើញ​ជនរងគ្រោះ​ដួល​ម៉ូតូ​មិនរត់ទៅជួយ​បែជាទៅលួច​លុយ​ និង​ ទូរស័ព្ទ​ជនរងគ្រោះ​ !

កំពង់ធំ​ ៖​ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ធំ​ ធ្វើ​ការឃាត់ខ្លូន​ នៅថ្ងៃទី១២​ ខែ​ កក្កដា​ ឆ្នាំ​ ២០២៥​ ម៉ោង១០នឹង២០នាទី​ បន្ទាប់​ពី​ជនសង្ស័យ​ បន្លំ​លួច លុយ និងទូរស័ព្ទ របស់ជនរងគ្រោះឈ្មោះ ទេព លីតា ភេទស្រី អាយុ១៩ឆ្នាំ រស់នៅសង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន នៅចំណុចកែងលក់បបរក្បែរវត្តធម្មយុត្តិស្ថិតនៅភូមិកំពង់រទេះសង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ​ ខណៈ​ជនរងគ្រោះ​កំពុង​ដួល​ម៉ូតូ​ ។
ជនសង្ស័យឈ្មោះ ហេង សុខហឿន ហៅ ( កាកា , រ៉ូហ្សា) ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិកំពង់រទេះ សង្កាត់កំពង់រទេះ ក្រុងស្ទឹងសែនខេត្តកំពង់ធំ និងវត្ថុតាងរួមមានដូចខាងក្រោម៖
១.លុយដុល្លារ ១០០$
២.ទូរស័ព្ទ០១គ្រឿងម៉ាក IPHONE 11ឡើង16 ពណ៌ ខៀវ ហើយសមត្ថកិច្ចយើងបានប្រគល់សម្ភារៈវត្ថុតាងជូនទៅជនរងគ្រោះវិញ។
សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ នៃ​ ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ធំ​ កំពុង​កសាង​សំណុំ​រឿង​ដេីម្បី​បញ្ជូន​ជនសង្ស័យ​ទៅ​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​កំពង់​ធំ​ ចាត់ការ​បន្តតាមនិតិវិធីច្បាប់​ ។

អត្ថបទដែលជាប់ទាក់ទង