ក្រុងតាខ្មៅស្អាត ខ្មែរធ្វើបាន នូវយុទ្ធនាកាសម្អាតផ្លូវជាតិ ទន្លេ សមុទ្រគ្មានសំរាម និងសំណល់ប្លាស្ទិកនៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅខេត្តកណ្ដាល
ថ្ងៃសុក្រ ១រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥
លោក ឡាយ សំរិទ្ធ អភិបាលរងក្រុងតាខ្មៅ សហការសម្របសម្រួលជាមួយក្រុមការងារមន្ទីរបរិស្ថានក្រុងតាខ្មៅ ក្រោមការផ្ដួចផ្ដើមនិងចង្អុលបង្ហាញរបស់ លោកឃឹម សំភារ អភិបាលក្រុងតាខ្មៅនិងលោកតូម៉ាស់ ដឺគ្រូសនាយកអង្កការសំអាតទន្លេនសមុទ្រលោកពៅ សោមាណាក់បរិស្ថានខេត្តជាបន្តបន្ទាប់។
ហេតុដូចនេះរដ្ឋបាលក្រុងតាខ្មៅបាននឹងកំពុងរៀបចំកម្មវិធីអនុវត្តយុទ្ធនាការ« ក្រុងតាខ្មៅ ខ្មែរធ្វើបាន »និងយុទ្ធនាសម្អាតផ្លូវជាតិ
« ផ្លូវជាតិគ្មានសំរាម និងសំណល់ប្លាស្ទិក » ក្រោមធិបតីភាព លោក ឡាយ សំរិទ្ធ អភិបាលរងក្រុងតាខ្មៅ ប្រធានមន្ទីរបរិស្ថានខេត្ត និងចៅសង្កាត់និងក្រុមប្រឹក្សាព្រមទាំងមន្ត្រីភូមិប្រជាពលរដ្ឋបាន ធ្វើយុទ្ធនាការនៅទីតាំង បរិវេណមាត់ច្រាំងទន្លេគល់ស្ពានវត្តព្រែកសំរោងភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅខេត្តកណ្ដាលដែលមានសមាសភាពចូលរួម និងលទ្ធផល ដូចខាងក្រោម ៖
១.មកពីស្ថាប័នផ្សេងគ្នា និងមានព្រះសង្ឃ លោកគ្រូ អ្នកគ្រូ ចូលរួម
ដោយមានការចូលរួមពីមន្រ្តីរាជការសង្កាត់រួមទាំងអាជ្ញាធរ មូលដ្ឋាននិងប្រជាពលរដ្ឋអ្នកចូលរួមក្នុងយុទ្ធនាការក្រុងតាខ្មៅស្អាត ខ្មែរធ្វើបាន »និងយុទ្ធនាសម្អាតផ្លូវជាតិ
« ផ្លូវជាតិគ្មានសំរាម និងសំណល់ប្លាស្ទិក
សំរាមនិងថង់ប្លាស្ទិកដែលប្រមូលបានក្នុងយុទ្ធនាការផងដែរ។
នេះគឺជាយុទ្ធនាការ ចក្រា ប្រកបដោយចីរភាពបរិស្ថាន ក្រុងតាខ្មៅមួយ បន្តនូវយុទ្ធនាការ« ក្រុងតាខ្មៅខ្មែរធ្វើបាន »និងយុទ្ធនាសម្អាតផ្លូវជាតិ
« ផ្លូវជាតិគ្មានសំរាម និងសំណល់ប្លាស្ទិក ។( គិតពីសុខភាពរបស់អ្នកត្រូវមានឆន្ទៈគិតពីបរិស្ថាន)៕
