សិក្ខាសាលាតម្រង់ទិសសិស្សថ្នាក់ទី១២ ចំនួន ២១៣នាក់ នៅវិទ្យាល័យ ហ៊ុន សែន ពោធិ៍រៀង

ក្រោមការឧបត្ថម្ភដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែង និងលោកជំទាវ កែ សួនសុភី នៅព្រឹកថ្ងៃអាទិត្យ ទី៦ ខែកក្កដា ឆ្នាំ២០២៥ នេះ ក្រុមការងារសិក្ខាសាលា ដែលដឹកនាំដោយឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ប្រធានក្រុមការងារសិក្ខាសាលា លោកបណ្ឌិត ទូច សុឃៈ (សុខៈ) អនុប្រធានក្រុមការងារសិក្ខាសាលា និងជាអនុប្រធានក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែង ជាតំណាងឯកឧត្តមបណ្ឌិត ងិន បាណាល់ ប្រធានក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែង បានដឹកនាំក្រុមការងារ ចុះធ្វើសិក្ខាសាលាស្តីពី “ការកំណត់គោលដៅជីវិត ការជ្រើសរើសជំនាញថ្នាក់ឧត្តមសិក្សា និងការត្រៀមចាប់យកទីផ្សារការងារក្នុងស្រុកនិងអាស៊ាន” ដល់សិស្សថ្នាក់ទី១២ ចំនួន ២១៣នាក់ នៅវិទ្យាល័យ ហ៊ុន សែន ពោធិ៍រៀង ក្នុងស្រុកពោធិ៍រៀង ខេត្តព្រៃវែង។

ពិធីបើកសិក្ខាសាលានេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពលោក អ៊ុម ប៊ុនសឿន អភិបាលរង ជាតំណាងលោក យស ស៊ីណាត អភិបាល នៃគណៈអភិបាលស្រុកពោធិ៍រៀង ខេត្តព្រៃវែង។

សិក្ខាសាលានេះ រៀបចំដោយក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែង សហការជាមួយក្រុមការងារអភិវឌ្ឍយុវជនស្រុកពោធិ៍រៀង ដែលធ្វើបទបង្ហាញដោយឯកឧត្តមបណ្ឌិត ទូច វណ្ណៈ លោកបណ្ឌិត ទូច សុឃៈ (សុខៈ) និងលោកបណ្ឌិត ចាវ ប៉េងណាំ នៅសាលសាលាស្រុកពោធិ៍រៀង៕

អត្ថបទដែលជាប់ទាក់ទង