ល្បែងស៊ីសងតាមប្រព័ន្ធអនឡាញនៅតែបន្តបើកលេងយ៉ាងកំហុកនៅស្រុកតំបែរបានរលូន ទោះ បីប្រមុខរាជរដ្ឋាភិបាលប្រកាសអោយបិទយ៉ាងណាក៏ដោយ
ខេត្តត្បូងឃ្មុំ/ នៅថ្ងៃទី4.7.2025 ស្រុកតំបែរឃុំបែរ ស្ថិតនៅចំណុច ភូមិ ខ្ជាយ និងភូមិ កកោះ មួយចំនួនទៀតនៅទល់មុខជិត បន្ទាយទាហ៊ានល្បែងសុីសងតាមប្រព័ន្ធអនឡាញ មានមាន់ជល់និងឡូតូជាដើម យ៉ាងគគ្រឹកគគ្រែង ឯណាទៅហៅថា ភូមិឃុំមានសុវត្ថិភាព ព្រោះល្បែងទាំងនេះហើយ បង្កើតអោយប្រជាពលរដ្ឋទាស់តេងគ្នា រវាងប្តីប្រពន្ធ ចោលួច ចោឆក់និងបង្កើតអោយមានបញ្ហាគ្រប់បែបយ៉ាង
បានធ្វើអោយ ប្រជាពលរដ្ឋ ជាច្រើនគ្រួសារ មិនសប្បាយចិត្ត និងអស់ជំនឿរ មកលើអាជ្ញាធរ ក្នុងមូលដ្ឋាន មិនមានការទប់ស្កាត់ ជាពិសេស
មេប៉ុស្តិ៍តំបែរ ទោះបី ប្រជាពលរដ្ឋ រស់នៅក្នុងមូលដ្ឋាន នៅជិតកន្លែងល្បែងនោះបានរាយការណ៍ ជូន អោយជួយ បិទវង់ល្បែងសុីសងដែល កំពុងកើតមាន នៅសព្វថ្ងៃនេះ លោកមេប៉ុស្តិ៍ តំបែរ គាត់ធ្វើជាមិនដឹងមិនឮ ទុកអោយ វង់ល្បែងសុីសងទាំងនោះ បើកលេង ជាអចិន្ត្រៃយ៍ ដុះស្លែរ ដោយមិនបង្ក្រាបទាល់តែសោះ។ការិយាល័យផ្សព្វផ្សាយ 012926014/
