អភិបាលរងខេត្តកណ្ដាល ទទូចស្នើសុំឲ្យប្រជាពលរដ្ឋក្រុងតាខ្មៅ ចូលរួមរៀបចសណ្តាប់ធ្នាប់,សោភ័ណភាព និងបរិស្ថាន
កណ្តាល៖ ប្រជាពលរដ្ឋក្នុងភូមិ-សង្កាត់តាខ្មៅ ក្រុងតាខ្មៅបានគាំទ្រ និងយល់ព្រមសហការជាមួយអាជ្ញាធរ ក្នុងការរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយតាមបណ្តោយ ផ្លូវសាធារណៈ (ផ្លូវលេខ២០៥)ចាប់ពីកែងផ្លូវជាតិលេខ ២១អា ដល់កែងផ្លូវលេខ១០៧ ។ ការគាំទ្រនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំ ផ្សព្វផ្សាយសេចក្តីជូនដំណឹង លេខ១០០៤ ស.ជ.ណ ចុះថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តកណ្ដាល ស្តីពីការរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយតាមបណ្តោយផ្លូវសាធារណៈ (ផ្លូវលេខ ២០៥) ចាប់ពីកែងផ្លូវជាតិលេខ២១អា ដល់កែងផ្លូវលេខ ១០៧ ស្ថិតក្នុងភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ដែលបានដឹកនាំកិច្ចប្រជុំដោយ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល នាព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ ២០២៥ នៅសាលប្រជុំសាលាខេត្តកណ្ដាល។


