លោកអ៊ុក ប៊ុននីន និងលោកសេង សុគន្ធ មេត្តាជួយពិនិត្យមើលទីតាំងល្បែងស៊ីសងអនឡាញនៅផ្ទះលោក លុក លៃ ក្នុងមូលដ្ឋានសង្កាត់ស្ទឹងមានជ័យ៣ ផងទាន បើកដំណើរការឡើងវិញហើយ
ភ្នំពេញ៖ ល្បែងស៊ីសងអនឡាញខុសច្បាប់១កន្លែងកំពុងដំណើរ ការនៅក្នុងផ្ទះលោក លុក លៃ នៅក្នុងមូលដ្ឋានសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាការផ្គើនទៅនឹងសមត្ថកិច្ចខណ្ឌមានជ័យ បើទោះបីជាមាន ការបង្ក្រាបជាញឹកញាប់ ក៏ទីតាំងនេះបន្តបើកដំណើរការយ៉ាងគគ្រឹកគគ្រេងជាចំហ ដូច្នេះលោកអ៊ុក ប៊ុននីន អធិការខណ្ឌមានជ័យ ពិសេសលោកសេង សុគន្ធ ចៅហ្វាយខណ្ឌមានជ័យ មេត្តាពិនិត្យនិងមានវិធានការផងទាន។
ប្រភពបានឱ្យដឹងថា កាលកន្លងទៅថ្មីៗនេះ អាជ្ញាធរនិងសមត្ថកិច្ច នៅក្នុងមូលដ្ឋាន បានដឹកនាំកម្លាំងចុះបង្រ្កាបទីតាំងមាន់ជល់អនឡាញខុសច្បាប់ និងឆ្នោតឡូតូ ស្ថិតនៅក្នុងចំណុចទីតាំងខាងលើ ដែលមានម្ចាស់ ផ្ទះឈ្មោះ លុក លៃ និងឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធជា ច្រើននាក់។
តែឥឡូវនេះទីតាំងផ្ទះលោក លុកលៃ បានបើកដំណើរការឡើងវិញយ៉ាងគឃ្លើន ដោយគ្មានខ្លាច ញញើតច្បាប់បន្តិចសោះឡើយ។ប្រជាពលរដ្ឋនៅតំបន់នោះនិយាយថា ទីតាំងខាងលើនេះមានមនុស្ស ក្មេង,ចាស់-ប្រុស,ស្រី…ចូលលេងមិន ឈប់ឈរ។ រីឯម្ចាស់ផ្ទះ ហាក់ដូចជាមិនញញើតច្បាប់ ទម្លាប់នោះឡើយ។ គេមិនដឹងថាតើហេតុអ្វីបានជាម្ចាស់ទីតាំងខាងលើនេះមិនញញើតច្បាប់របស់ប្រទេស? គាត់មានខ្នងបង្អែកធំឬយ៉ាងដូចម្ដេច?។
