ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ អញ្ជើញចូលរួមពិធីប្រគេនទៀនចំណាំព្រះវស្សា និងទេយ្យទាន ដល់ព្រះសង្ឃ ចំនួន ៣៩វត្ត នៅខេត្តព្រៃវែង
ទេយ្យទានសម្តេចក្រឡាហោម និងលោកជំទាវ ដែលបានប្រគេនដល់ព្រះសង្ឃទាំង ៣៩វត្ត នាឱកាសនោះ រួមមាន ៖ សាដក ១ប្រអប់, ទៀន ១គូ, អង្ករ ៥០គីឡូក្រាម, មី ១កេសធំ, ត្រីខកំប៉ុង ១កេសធំ, ទឹកដោះគោ ១កេសធំ, ស្ករស ២៥គីឡូក្រាម, ទឹកបរិសុទ្ធ ២កេស, ទឹកក្រូច ២កេស, ផ្លែឈើ ១កន្ត្រក, ប្រេងឆា ១០លីត្រ, ទឹកត្រី ១ឡូ, ទឹកស៊ីអ៉ីវ ១ឡូ, ប៊ីចេង ៥គីឡូក្រាម, អំបិល ១៨គីឡូក្រាម និងបច្ច័យ ចំនួន ៧៥០ ០០០រៀល(ចិតសិបប្រាំ)។
ក្នុងឱកាសនោះដែរ ក៏បានជូនបច្ច័យ និងទេយ្យទាន ដល់លោកអាចារ្យកម្មវិធី ចំនួន ២នាក់ ដែលក្នុងម្នាក់ៗ ផ្លែឈើ ១កន្ត្រក, ទឹកបរិសុទ្ធ ១កេស, ទឹកក្រូច ១កេស, ទេយ្យទាន ១កន្ត្រក និងបច្ច័យ ចំនួន ៤០០ ០០០រៀល(សែសិបម៉ឺន)។ ជាមួយគ្នានោះ តាជីយាយជី ៥០នាក់ និងលោកអាចារ្យតាមព្រះសង្ឃ ៣៩នាក់ ដែលក្នុងម្នាក់ៗ ទេយ្យទាន ១កន្ត្រក និងបច្ច័យ ចំនួន ២០ ០០០រៀល(ពីរម៉ឺន)ផងដែរ៕
