សោកនាដកម្មកោះមាស៖ ទូកដលិចផ្ដាច់ជីវិតមនុស្ស២នាក់ ថ្នាក់ដឹកនាំខេត្តចុះបញ្ជាផ្ទាល់ប្រតិបត្តិការស្រង់ទូក និងស្វែងរកសាកសព
នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ ហេតុការណ៍លិចទូកដមួយបានកើតឡើងយ៉ាងសោកសៅនៅចំណុច កោះមាស ក្នុងឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល បណ្តាលឲ្យមនុស្សចំនួន ២នាក់បាត់បង់ជីវិត។
នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ហាស់ សុខ មករា អភិបាលរងខេត្តកណ្តាល រួមជាមួយ លោក ឡូវ សុខសាន អភិបាលស្រុកកៀនស្វាយ បានចុះដល់ទីតាំងកើតហេតុដោយផ្ទាល់។ បច្ចុប្បន្នកិច្ចប្រតិបត្តិការកំពុងដំណើរការដើម្បី ស្រង់ទូកដដែលលិចនោះឡើងវិញ និងស្វែងរកសាកសពអ្នកបាត់ខ្លួន។
នេះជាព័ត៌មានបឋម ដែលបណ្តាញសារព័ត៌មានយើងទទួលបាន។ សម្រាប់ព័ត៌មានលម្អិតយ៉ាងណា យើងនឹងផ្សាយជូនជាបន្តបន្ទាប់ទៀត។

