សមត្ថកិច្ចខេត្តក្រចេះចុះបង្ក្រាបសង្វៀនមាន់ជល់និងអាប៉ោងដ៏ធំមួយកន្លែង

ខេត្តក្រចេះ៖ លោក សុធា ពិសិដ្ឋព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តក្រចេះបានដឹកនាំកម្លាំងរបស់អយ្យការ និងកម្លាំងប្រជាការពារ ចុះបង្ក្រាបទីតាំងសង្វៀនជល់មាន់ មួយកន្លែងឃាត់ខ្លួនមនុស្សជាង១០នាក់និងរឹបអូសបានវត្ថុតាមមួយចំនួនប្រគល់ឲ្យមន្ត្រីនគរបាលស្រុកចិត្របុរី។
បើតាមប្រភពក្រុមអ្នកលេងល្បែង បាននិយាយតៗគ្នាថា បើសិនជាលោកព្រះរាជអាជ្ញាមិនប្រើកម្លាំងស៊ីវិលចុះបង្រ្កាបទេ ម្ល៉េះសមសូម្បីតែឃាត់ខ្លួនមនុស្សម្នាក់មិនបានផង ព្រោះសមត្ថកិច្ច នៅខេត្តក្រចេះ ទាំងនគរបាល ទាំងប៉េអឹម ត្រូវមេសង្វៀនជល់មាន់ អាប៉ោង យូគី រត់ការតាំងពីថ្នាក់ស្នងការ មេប៉េអឹមខេត្ត រួចហើយ។
ការបង្ក្រាបសង្វៀនជល់មាន់របស់ស្ថាប័នអយ្យការនេះធ្វើ ឡើងកាលពីរសៀលថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចភ្នំផ្កាយព្រឹក ភូមិដំណាក់សសរ ឃុំថ្មអណ្តើក ស្រុកចិត្របុរី ខេត្តក្រចេះ។
ប្រភពព័ត៌មានបានឲ្យដឹងថា ការចុះបង្ក្រាបទីតាំងសង្វៀន មាន់ខាងលើ គឺដឹកនាំដោយលោកសុធាពិសិដ្ឋ និងកម្លាំងស៊ីវិលដែលគេដឹងថាជាកូនចៅជំនិតរបស់លោកស្លៀកពាក់ស៊ីវិល គឺមានអាវុធរួមនិងខ្នោះដែរជាច្រើន ទៅចាប់ក្រុមអ្នកជល់មាន់វាខ្នោះប្រមាណជាង10 នាក់និងរូបអូសបានម៉ូតូ 28 គ្រឿងរម៉កមួយគ្រឿងរថយន្តមួយគ្រឿងនិងមាន់ជល់ចំនួន 4 ក្បាល។
ក្រោយការចាប់បង្ក្រាបទីតាំងសង្វៀនមាន់ខាងលើកម្លាំងរបស់ស្ថាប័នអយ្យការក៏បានប្រគល់មនុស្សដែលបានឃាត់ខ្លួនរួមនឹងវត្ថុតាងទៅឲ្យអធិការដ្ឋាននគរបាលស្រុកចិត្តបុរីដើម្បីកសាងសំណុំរឿង ចាត់ការទៅតាមនីតិវិធីច្បាប់ ។

អត្ថបទដែលជាប់ទាក់ទង