លោកសេង គន្ធអភិបាលខណ្ឌមានជ័យ និង រដ្ឋបាលខណ្ឌច្បាអំពៅ រដ្ឋបាលខណ្ឌបឹងកេងកង រដ្ឋបាលខណ្ឌចំការមនចុះសួរសុខទុក្ខកងទ័ព នៃកងពលតូចអន្តរាគមន៍លេខ៣៩២
ដើម្បីរិតចំណងសម្ព័ន្ធុមេត្រីភាពរវាងលោកសេង គន្ធអភិបាលខណ្ឌមានជ័យ និងរដ្ឋបាលខណ្ឌច្បាអំពៅ រដ្ឋបាលខណ្ឌបឹងកេងកង រដ្ឋបាលខណ្ឌចំការមន កងទ័ពជួរមុខ ដែលកំពុងបំពេញកាតព្វកិច្ចដ៏ឧត្តុងឧត្តមក្នុងការការពារបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជាឱ្យបានគង់វង្ស លោក សេង គន្ធ អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យនិងខណ្ឌច្បាអំពៅ ខណ្ឌបឹងកេងកង ខណ្ឌចំការមន នៅថ្ងៃពុធ ២កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី ២៨ ខែ ឧសភា ឆ្នាំ២០២៥។
លោកសេង គន្ធអភិបាលគណៈអភិបាលខណ្ឌមានជ័យ និងរដ្ឋបាលខណ្ឌច្បាអំពៅ រដ្ឋបាលខណ្ឌបឹងកេងកង រដ្ឋបាលខណ្ឌចំការមនបានដឹកនាំគណៈប្រតិភូខណ្ឌ អញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំង នៃកងពលតូចអន្តរាគមន៍លេខ៣៩២ ស្ថិតនៅភូមិសែនរុងរឿង៥ ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
ក្នុងឱកាសនោះលោកសេង គន្ធអភិបាលខណ្ឌ និងរដ្ឋបាលខណ្ឌច្បាអំពៅ រដ្ឋបាលខណ្ឌបឹងកេងកង រដ្ឋបាលខណ្ឌចំការមន ក៏បាននាំយកនូវគ្រឿងឧបភោគបរិភោគ រួមនិងថវិកាមួយចំនួន ជូនឧបត្ថមដល់កងពល និងវីរៈកងទ័ពទាំងអស់ចំណុះឲ្យកងពលតូចអន្តរាគមន៍លេខ៣៩២ ដើម្បីជាការលើកទឹកចិត្តកងកម្លាំងផងដែរ ៕